បរទេស៖ លោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នឹងមិនបានលេងនោះទេសម្រាប់ក្លឹបបិសាចក្រហម រហូតទាន់តែគាត់ធ្វើការសុំទោសជាផ្លូវការណ៍។ ក្នុងនោះក៏មានរបាយការណ៍ពីខាងក្លឹបមកដែរថា នឹងដាក់អោយខ្ចីជើងគាត់នៅពេលទីផ្សារដូរដោះបើកនាខែមករាខាងមុខ ហើយក្លឹបនឹងយល់ព្រមជួយចេញនៅប្រាក់ឈ្នួលមួយផ្នែកសម្រាប់កីឡាកររូបនេះនៅពេលដែលគាត់ចាកចេញ។
បើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona បានបង្ហាញនៅការចាប់អារម្មណ៍ទៅលើស្ថានភាពរបស់កីឡាកររូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ត្រូវការលក់ចេញកីឡាករអោយបានម្នាក់នៅខែមករាបានសិន ទើបអាចធ្វើការផ្ទេរ Jodan Sancho បាន៕