បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថាឈ្មោះរបស់ Lampard ត្រូវបានបញ្ជាក់នៅក្នងតំណែងជាគ្រូបង្វឹក បន្ទាប់ពីក្លឹបនៅស្កុតឡែនបានចែកផ្លូវជាមួយនឹងលោក Michael Beals ប៉ុន្តែគាត់មិនបានបញ្ចូលទៅក្នុងការធ្វើសម្ភាស៍ចុងក្រោយនោះទេ។
លោក Lampard បានទទួលតំណែងនៅក្លឹប Chelsea ជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីចុងរដូវកាល ២០២២-២៣ មុនពេលលោក Mauricio Pochettino ទទួលបន្តនៅរដូវក្តៅនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថា ក្លឹបក៏ចាបអារម្មណ៍ទៅលើ Kevin Muscat និង Philippe Clement។
អតីតគ្រូបង្វឹក Chelsea បាននិយាយថានឹងបើកចំហរចំពោះការវិលត្រឡប់ទៅកាន់អ្នកគ្រប់គ្រងវិញ ប៉ុន្តែនឹងធ្វើដូច្នេះក្នុងកាលៈទេសៈដ៏ត្រឹមត្រូវប៉ុណ្ណោះ៕