Ibrahimovic ជិតនឹងបានទៅចូលរួមជាមួយនឹង Arsenal ទៅហើយ ប៉ុន្តែដោយសារតែលោក Arsene Wenger ធ្វើរឿងនេះ

0

បរទេស៖ វិរបុរសរបស់ប្រទេសស៊ុយអែត ធ្លាប់មាបឪកាសទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងនៅពេលចាប់ផ្តើមអាជីពរបស់គាត់ បន្ទាប់ពីឈ្មោះរបស់គាត់ស្ថិតនៅក្នុងបញ្ជីរបស់កីឡាករ ដែលលោក Wenger ត្រូវចុះហត្ថលេខាយក។ Ibrahimovic ថែមទាំងចង់ពាក់អាវ Arsenal ទៀតផង ប៉ុន្តែការផ្លាស់ទៅ North London បានបរាជ័យដោយសារតែអ្នកចាត់ការសញ្ជាតិបារាំងចង់អោយ Ibrahimovic មកធ្វើតេស្តនៅក្លឹប។

Zlatan Ibrahimovic បាននិយាយថា “ការខ្ញុំនៅក្មេងមានក្លឹបជាច្រើនចង់បានខ្ញុំ ហើយក្នុងនោះក៏មានក្លឹប Arsenal។ ខ្ញុំបានទៅជួប Arsene Wenger នៅក្លឹបការិយាល័យរបស់គាត់ នឹងបានជួបជាមយយនឹងកីឡាករ Bergkamp, Henry, Ljungberg, Vieira និងកីឡាករជាច្រើនទៀត ហើយខ្ញុំពិតជាចូលចិត្តក្លឹបនេះខ្លាំងណាស់។ ប៉ុន្តែនៅចុងក្រោយគាត់ចង់អោយខ្ញុំមកក្លឹបសិន ហើយធ្វើការសាកល្បងចំនួន ២សប្តាហ៍សិន មុននឹងសម្រេចចិត្តទិញ”៕