ទាំង Manchester United និង Manchester City សុទ្ធតែ​សម្លឹង​រក​ការ​ចុះហត្ថលេខា​លើ​កីឡាករ Brighton

0

ក្រុម Manchester United គ្រោង​នឹង​ប្រកួតប្រជែង​ជាមួយ Manchester City សម្រាប់​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ Kaoru Mitoma ក្នុង​ខែមករា ខណៈ​ដែល​ក្លឹ​ប​ទាំង​ពីរ​កំពុង​ផ្តោត​លើ​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ​។

បិសាច​ក្រហម​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាមួយ Jadon Sancho និង Antony ដែល​ជា​កីឡាករ​ស្លាប ជា​ហេតុ​នាំ​ឱ្យ Erik ten Hag សម្លឹង​ឃើញ Mitoma ដោយ​សង្ឃឹមថា​គាត់​អាច​ជួយ​បិសាច​ក្រហម នូវ​ភាពរឹងមាំ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ប្រយុទ្ធ និង​ការ​បង្កើន​គុណភាព​អោយ​បាន​ល្អ​សម្រាប់​ការ​ប្រកួត Premier League និង Champion League ។

ល្បឿន និង​សមត្ថភាព​បច្ចេកទេស​របស់ Mitoma បាន​ធ្វើ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​ដែល​ទាក់ទាញ​សម្រាប់ Pep Guardiola​។ បើ​ទោះបីជា​កីឡាក​របស់​ក្រុម Man City មាន​ក្រុម​តំបន់​នេះ​រួច​ហើយ​ក៏​ដោយ​។

ខ្សែបម្រើ​ស្លាប​ដ៏​មាន​ឥទ្ធិពល​របស់ Brighton បាន​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន 3 លើក​រួច​មក​ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អង់គ្លេស​ក្នុង​រដូវ​កាល​នេះ ដែល​ធ្វើ​អោយ​គាត់​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​សម្រាប់​អ្នកចាត់ការ Roberto De Zerbi៕