គ្រូបង្វឹក​អង់គ្លេស​លោក Gareth Southgate បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ VAR

0

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​ថ្លឹងថ្លែង​លើ​ការ​ជជែក​ដេញដោល VAR ដោយ​និយាយ​ថា គាត់​មិន​ចូល​ចិត្ត​បច្ចេកវិទ្យា​នេះ ហើយ​ចង់​ទទួលយក​តាម​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​នៅ​លើ​ទីលាន​វិញ​។

VAR បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង បន្ទាប់​ពី​មន្ត្រី​បាន​ធ្វើ​អោយ​មាន​កំហុស​ក្នុង​ការ​សម្រេចចិត្ត​មិន​ផ្ដល់​គ្រាប់​បាល់​របស់ Luis Diaz សម្រាប់​ក្រុម Liverpool ទល់​នឹង Tottenham កាលពី​ថ្ងៃ​សៅរ៍ បើ​ទោះបីជា​ឃើញ​ថា​គាត់​មិន​ស្ថិត​ក្នុង​ជំហរ offside ។

កំហុស​ដែល​បាន​កើតឡើង​ដោយ VAR លោក Darren England និង​ជំនួយការ Dan Cook ត្រូវ​បាន​ផ្អាក​ការងារ​។ ហើយ​គណកម្មការ​អាជ្ញាកណ្ដាល PGMOL បាន​សុំ​ទោស Liverpool និង Jurgen Klopp​។

លោក Southgate ត្រូវ​បាន​សួរ​សម្រាប់​ទស្សនៈ​របស់​គាត់​ចំពោះ VAR នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ទទូច​ថា គាត់​មិន​ពេញចិត្ត​នឹង​ការ​ណែនាំ​អំពី​បច្ចេកវិទ្យា​នេះ​ទេ ដោយ​បន្ថែម​ថា​ការ​សង្ស័យ​របស់​គាត់​ពី​គ្រាប់​បាល់​របស់ Jesse Lingard ក៏​មិន​ត្រូវ​បាន​ផ្ដល់​អោយ​ក្នុង​ការ​ប្រកួត UEFA Nations League របស់​ប្រទេស​អង់គ្លេស ជាមួយ​ហូ​ឡង់​ក្នុង​ឆ្នាំ 2019 ។

គាត់​បាន​និយាយ​ថា ៖ «​នៅ​ពេល​ដែល​អ្នក​និយាយ ពី​ភាព​អយុត្តិធម៌ VAR ខ្ញុំ​ប្រហែលជា​មនុស្ស​ដំបូង​។ ខ្ញុំ​នៅ​តែ​ចង​ចាំ គ្រាប់​បាល់​របស់ Jesse Lingard ដែល​បាន​ធ្វើ​អោយ​យើង​ធ្លាក់​ចេញពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​យើង​គួរ​ទទួល​បាន​គ្រាប់​បាល់​នោះ​។ ខ្ញុំ​មិន​ចូល​ចិត្ត​វា​ទេ​។ ខ្ញុំ​គិត​ថា​យើង​គួរតែ​ទទួលយក​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា យើង​មិន​អាច​ត្រលប់​ទៅ​ពិភពលោក​ដែល​មិន​មាន​បច្ចេកវិទ្យា​ជា​ផ្នែក​នៃ​ការ​សម្រេចចិត្ត​នោះ​ទេ​»៕