ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា មានការបន្ធូរបន្ថយក្នុងការចុះហត្ថលេខាលើកីឡាករក្រោមច្បាប់ La Liga បន្ទាប់ពីការលក់ 49% នៃ Barca Studios កាលពីរដូវក្តៅមុន ដោយទទួលបានទឹកប្រាក់ 200 លានអឺរ៉ូ។
ដំណោះស្រាយនៅក្នុងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona ត្រូវបានបន្ថយបន្ទាប់ពីការលក់ផ្នែកសោតទស្សន៍របស់ក្លឹប គឺជាផ្នែកមួយនៃសេដ្ឋកិច្ចដែលជួយសម្រួល Barca ក្នុងការចុះហត្ថលេខា និងកិច្ចសន្យាថ្មី។
Barca បានបន្តមានបញ្ហាជាមួយការដោះដូរកីឡាករកាលពីរដូវក្ដៅ ដោយពន្យារពេលសម្រាប់ការចរចាចុះហត្ថលេខាខ្ចីជើង Joao Felix និង Joao Cancelo រហូតដល់ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការលក់ភាគហ៊ុននៅក្នុង Barca Studios មន្រី្ត La Liga បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានពិនិត្យ ក៏ដូចជាកត់សម្គាល់ការទូទាត់គឺបានបង់រួចរាល់។
សូមបញ្ជាក់អោយបានច្បាស់ថា៖ «La Liga អាចអនុវត្តបានតែបទប្បញ្ញត្តិបច្ចុប្បន្ន និងទទួលយកប្រតិបត្តិការដែលបានអនុញ្ញាតដោយក្លឹបនៅក្នុងក្របខណ្ឌ ក្រោមលក្ខខណ្ឌដែលមានចែងក្នុង Laliga និងអនុវត្តតាមលក្ខណៈវិនិច្ឆ័យដែលបង្កើតឡើងដោយសវនករ»។
ទើបតែថ្មីៗនេះ ប្រធានក្លឹបលោក Joan Laporta បានអះអាងថា វិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្លឹប នឹងបញ្ចប់ឆាប់ជាងការរំពឹងទុក។ ក្លឹបក៏បានចេញផ្សាយកាលពីសប្តាហ៍មុន ដែលបង្ហាញពីប្រាក់ចំណេញដ៏ធំសម្បើមលើសពី 300 លានអឺរ៉ូ (260 លានផោន)៕