លទ្ធផល​បណ្តឹង​របស់ Liverpool ជុំវិញ​ការ​លុប​កាត​ក្រហម Curtis Jones

0

ការ​ប្តឹង​ឧទ្ធរណ៍​របស់ Liverpool ជុំវិញ​ការ​ផ្ដល់​កាត​ក្រហម​អោយ Curtis Jones ក្នុង​ពេល​លេង​ជាមួយ Tottenham មិន​បាន​ជោគជ័យ​ទេ ដោយ​ខ្សែបម្រើ​រូប​នេះ​ត្រូវ​បាន​ព្យួរ​ឈ្មោះ​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League រហូត​ដល់​ខែវិច្ឆិកា​។

លោក Jurgen Klopp មិន​សប្បាយ​ចិត្តនឹង​ការ​បណ្តេញ Jones ចេញ​បន្ទាប់​ពី​នោះ​គាត់​និយាយ​ថា​៖ «Curtis បាន​បោះ​ជើង​របស់​គាត់​នៅ​លើ​បាល់​មុន​រមៀល​ប៉ះ​ជើង Bissouma​។ វា​មិនមែន​ជា​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​នោះ​ទេ យើង​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​»​។

Liverpool បាន​ដាក់​បណ្តឹងឧទ្ធរណ៍​ជុំវិញ​កាត​ក្រហម​កាលពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ ហើយ​ក្រុម​ហង្ស​ក្រហម​បញ្ជាក់​ថា Jones នឹង​ពិន័យ​ព្យួរ​ចំនួន​បី​ប្រកួត​។

សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​លើក​ឡើង​ថា​៖ «Curtis Jones ត្រូវ​បាន​កំណត់​ដើម្បី​ការ​ព្យួរ​សម្រាប់​ការ​ប្រកួត Premier League បី​ប្រកួត​បន្ទាប់​ពី​ការ​អំពាវនាវ​ឱ្យ​លុប​ចោល​កាត​ក្រហម​ដែល​គាត់​បាន​ទទួល​នៅ​ក្នុង​ប្រកួត​ជាមួយ Tottenham Hotspur កាលពី​ថ្ងៃ​សៅរ៍​មិន​បាន​ជោគជ័យ​»​។

ឥឡូវនេះ Jones នឹង​មិន​បាន​លេង​អោយ Liverpool ទល់​នឹង Brighton & Hove Albion, Everton និង Nottingham Forest ក្នុង​ខែ​នេះ​ទេ​។ ទន្ទឹម​នឹង​នោះ Diogo Jota ក៏​នឹង​មានការ​ព្យួរ​មួយ​ប្រកួត​ផង​ដែរ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ពិន័យ​កាត​លឿង​ចំនួន​ពីរ កាលពី​ថ្ងៃអាទិត្យ​។

គួ​បញ្ជាក់ Jones អាច​លេង​ទល់​នឹង Union Saint-Gilloise និង Toulouse ក្នុង Europa League ប៉ុន្តែ​នឹង​មិន​អាច​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត Premier League រហូត​ដល់ Liverpool ប៉ះ Luton Town នៅ​ថ្ងៃ​ទី 5 ខែវិច្ឆិកា​៕