អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Zlatan Ibrahimovic ត្រូវបានគេចោទសួរពីការដឹកនាំរបស់លោក Erik ten Hag បែបណា ហើយ Zlatan បានឆ្លើយតបថា គាត់ជាគ្រូបង្វឹកល្អម្នាក់ ប៉ុន្តែគាត់បានធ្វើតាមការដឹកនាំដូចដែលគាត់បានដឹកនាំក្លឹប Ajax នេះវាមិនមែនជារឿងត្រឹមត្រូវនោះទេ ។
គ្រូបង្វឹកសញ្ជាតិហូឡង់ បានព្យាយាមអនុវត្តវប្បធម៌ដែលមានវិន័យដ៏តឹងរឹងនៅ Old Trafford ចាប់តាំងពីបានចូលកាន់តំណែង ដោយបានអនុញ្ញាត្តិឲ្យ Cristiano Ronaldo ចាកចេញ បន្ទាប់ពីគាត់បានរិះគន់ក្លឹបជាសាធារណៈ និងបានព្យួរការងារ Jadon Sancho បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ បានអះអាងថាគាត់ត្រូវបានអ្នកចាត់ការនិយាយមិនពិតពីគាត់ ហើយបានទាមទារការសុំទោសពីគាត់ ក្រោយកីឡាកររូបនេះបានបកស្រាយការពារខ្លួនជាសារធារណ។ ប៉ុន្តែកីឡាករសញ្ជាតិអងគ្លេស បានបដិសេធមិនសុំទោសជាដាច់ខាត ព្រោះគាត់មិនបានធ្វើខុស ។
នៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan សម្រាប់កម្មវិធី TalkTV កីឡាករ Ibrahimovic បានថ្លឹងថ្លែងដោយនិយាយថា៖ «ការចម្លងរបៀបដឹកនាំពី Ajax ទៅកាន់ Man United គឺមិនមានភាពដូចគ្នានោះទេ ខ្ញុំធ្លាប់បានលេងនៅក្នុងក្លឹបទាំងពីរ។ អ្នកត្រូវមានវិន័យខុសគ្នា។ Ajax គឺជាក្លឹបដែលបណ្ដុះបណ្ដាលកីឡាករអោយមានទេពកោសល្យ។ ពួកគេជាក្លឹបថ្នាលបណ្ដុះបណ្ដាលមួយដែលល្អ នៅក្នុងចំណោមក្លឹបជាច្រើនក្នុងលើពិភពលោក។ ពួកគេមិនមានកំពូលកីឡាករ ឬតារាឆ្នើមនោះទេ»។
គាត់ត្រូវបានគេសួបន្ថែមថា តើគ្រូបង្វឹករូបនេះ មានបទពិសោធយ៉ាងណា?
Ibrahimovic បានឆ្លើយថា៖ «គាត់ជាគ្រូបង្វឹកដែលដឹកនាំកីឡាករវ័យក្មេងនៅ Ajax ហើយគាត់មក Man United ដូច្នេះគាត់ត្រូវផ្លាស់ប្ដូរការគិត វិន័យ និងការគ្រប់គ្រង។ កីឡាករនៅទីនោះ ប្រមូលផ្ដុំទៅដោយកំពូលកីឡាករឆ្នើមៗ។ ខ្ញុំគិតថា អ្នកមិនគួរដឹកនាំតាមបែបដូចគ្នាទេ»។
ក្រោយមក គេបានសួរបន្ថែមថា តើអ្នកទុកពេលឱ្យគ្រូបង្វឹកប៉ុន្មាន0x017d7 គាត់បានឆ្លើយថា វាអាស្រ័យលើម្ចាស់គេ ថាគេចង់បានអ្វី ប៉ុន្តែបើស្តាប់តាមសម្លេងរបស់អ្នកគាំទ្រ គាត់មិនមានពេលច្រើនទេ ព្រោះពួកគេចង់ឃើញជ័យជម្នះ៕