ក្រុមហ៊ុន Ineos Group របស់លោក Sir Jim Ratcliffe កំពុងពិចារណា ថាតើត្រូវទិញភាគហ៊ុនភាគតិចនៅ Manchester United ដែឬទេ0x017d7
គ្រួសារ Glazer ដែលបច្ចុប្បន្នជាម្ចាស់ក្លឹប បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ Man United ខណៈដែលពួកគេស្វែងរកជម្រើសថ្មីជាយុទ្ធសាស្ត្រ។
ការដាក់លក់នោះនាំឱ្យមានការចាប់អារម្មណ៍ ប៉ុន្តែមានតែការផ្តល់ជូនពីរប៉ុណ្ណោះគឺ Ineos និង Qatar Sheikh Jassim bin Hamad Al Thani ។
ការដេញថ្លៃរវាងម្ចាស់ក្រុមហ៊ុនទាំងពីរត្រូវបានគេដឹងថា មានទឹកប្រាក់ប្រហែល 5 ពាន់លានផោន។
Sheikh Jassim តែងតែរក្សាការចាប់អារម្មណ៍ក្នុងការទិញក្លឹប 100% ។ ទោះយ៉ាងណាក៏ដោយ Ratcliffe បាននិយាយថា គាត់ចង់បានភាគច្រើននៅក្នុងភាគហ៊ុននោះ។
ប៉ុន្តែបន្ទាប់ពីប៉ុន្មានខែ អ្វីៗហាក់ដូចជាអសកម្មចំពោះរឿងនេះ ឥឡូវអ្នកជំនួញជនជាតិអង់គ្លេស Ratcliffe កំពុងគិតអំពីវិធីសាស្ត្រផ្សេង ដើម្បីអាចមានឈ្មោះជាម្ចាស់ភាគហ៊ុននៅក្នុងក្លឹប។
ការទិញភាគហ៊ុនមួយផ្នែកតូច Ratcliffe អាចចាត់ទុកវិធីសាស្ត្រនេះ ជាមធ្យោបាយដ៏ល្អបំផុតរបស់គាត់ ក្នុងការធានាភាពជាម្ចាស់ក្នុងរយៈពេលវែង។
ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យគ្រួសារ Glazer រក្សាភាគហ៊ុនដដែលរបស់ពួកគេនៅក្នុង Man United ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយនៅតែមិនច្បាស់លាស់ក៏ដោយ៕