Ten Hag កំពុង​ពិចារណា​លើ​អនាគត Antony

0

លោក Erik ten Hag គិត​ថា​ការ​វិល​ត្រឡប់​របស់ Antony អាច​នឹង​បន្ធូរបន្ថយ​ពី​ការ​ចោទប្រកាន់​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ខ្សែបម្រើ​ស្លាប​របស់ Manchester United ដូច្នេះ​វា​អាច​បញ្ជាក់​អោយ​ដឹង​ថា Antony ពិតជា​មិន​បាន​ធ្វើ​រឿង​នេះ​ពិតមែន គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​សង្ឃឹមថា​កីឡាក​វ័យ ២៣ ឆ្នាំ​អាច​នឹង​ចូល​លេង​ក្នុង​ការ​ប្រកួត Champions League ។

Ten Hag បាន​បញ្ជាក់​ថា Antony កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​សម្រាប់​ការ​ប្រកួត Champions League ជាមួយ Galatasaray នៅ Old Trafford ជាង​នេះ​ទៅ​ទៀត​អ្នកចាត់ការ​របស់ Man Utd ក៏​បាន​ចេញ​មុខ​មក​ការពារ​កីឡាករ​ប្រេ​ស៊ី​ល​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ដែរ​។

គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម ត្រូវ​បាន​គេ​សួរ​សំណួរ​នេះ​ម្តងទៀត ទាក់ទង​នឹង​ការ​ចោទប្រកាន់ Antony ហើយ​គាត់​បាន​ផ្តល់​ចម្លើយ​ដ៏​ស្រពិចស្រពិល ដោយ​សំដៅ​ទៅ​លើ​ការ​ពិត​ដែល​លើក​ឡើង​ថា ការ​ចោទប្រកាន់​នេះ​មិន​ពិត​នោះ​ទេ​។

Ten Hag បាន​ឆ្លើយ​តប​ថា​៖ «​គាត់​បាន​សហការ​យ៉ាង​ល្អជា​មួយ​ប៉ូ​លី​ស ឥឡូវ​គាត់​ត្រូវ​បាន​អនុញ្ញាត្ត​អោយមក​ហ្វឹកហាត់​វិញ ដូច្នេះ​ការ​ចោទប្រកាន់​នេះ ជា​រឿងប្រឌិត វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​»​។

គួរ​បញ្ជាក់ Antony បាន​ចូលខ្លួន​សារភាព​ជាមួយ​ប៉ូ​លី​ស​នៅ​ទីក្រុង Sao Paulo និង​នៅ​ទីក្រុង Manchester នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ពី​ការ​វិល​ត្រឡប់​របស់​គាត់​មក​កាន់​ចក្រភព​អង់គ្លេស​វិញ បន្ទាប់​ពី​អវត្តមាន​បី​ស​ប្តា​ហ៍​។

ចំណែក​ខាង​ក្លឹ​ប Man United បាន​ប្រកាស​ថា​គាត់​នឹង​បន្ត​ភារកិច្ច ដាក់​បញ្ចូល​ឈ្មោះ​គាត់​ទៅ​ក្នុង​ក្រុម​ដំបូង​ឡើង​វិញ បន្ទាប់​គាត់​ត្រូវ​បាន​សម្រាក​មួយ​ខែ​។

ឥឡូវនេះ Ten Hag ត្រូវ​តែ​សម្រេចចិត្ត​ថា តើ​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​អាច​ស្ថិត​ក្នុង​ទម្រង់​ក្នុង​ការ​លេង​ពានរង្វាន់​អឺរ៉ុប​ឬ​យ៉ាងណា ដោយ​សន្មត​ថា​អ្នកចោទ​ប្រកាន់​របស់ Antony ដែល​ជា​អតីត​មិត្ត​ស្រី​នាង Gabriela Cavallin នឹង​ត្រូវ​សម្ភាសន៍​ដោយ​ប៉ូ​លី​ស Greater Manchester ហើយ​វា​មិន​មាន​ផល​ប៉ះពាល់​ក្រុម​។

Ten Hag បាន​បន្ថែម​ថា​៖ «​ថ្ងៃអាទិត្យ​គឺជា​ថ្ងៃ​ដំបូង​របស់​គាត់​ក្នុង​ការ​ហ្វឹកហាត់​ជា​ក្រុម ការ​ហ្វឹកហាត់​ចុង​ក្រោយ ហើយ​បន្ទាប់​មក​យើង​ធ្វើការ​សម្រេចចិត្ត​។ ដូច្នេះ គាត់​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​។ Man United កំពុង​តែ​ត្រូវការ​យ៉ាង​ខ្លាំង​សម្រាប់​ខ្សែបម្រើ​ស្លាប​»​។

សូម​បញ្ជាក់​ផង​ដែរ​ក្រុម Galatasaray ដែល​មិន​ស្គាល់​ចាញ់​សោះ​ក្នុង ៧ ប្រកួត​នៅ​រដូវ​កាល​នេះ ដោយ​ឈ្នះ ៦ ស្មើ ១​។ ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​ច័ន្ទ​ម្ចាស់​ជើងឯក Champions League បួន​សម័យកាល Raphael Varane បាន​បន្ទរ​ការ​អះអាង​របស់​អ្នកចាត់ការ​របស់​គាត់​ថា Man United ត្រូវ​តែ​សាហា​ជាង​មុន​ក្នុង​ការ​វាយប្រហារ​។

Varane បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​អាច​កែ​លម្អ​បាន គឺ​ធ្វើ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​តំបន់​រក​គ្រាប់​បាល់​។ យើង​ត្រូវ​តែ​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន ដើម្បី​រក​គ្រាប់​បាល់ ដូច្នេះ​នោះ​ជា​ការ​ពិត​នៃ​កម្រិត​កំពូល​សម្រាប់​ក្រុម ដែល​អាច​ឈ្នះ​ពានរង្វាន់​ធំ​ៗ​។
វា​មិនមែន​ជា​ការ​ចាប់ផ្តើម​នៃ​រដូវ​កាល​ដូចដែល​យើង​រំពឹង​ទុក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា យើង​មានគុណ​ភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុម​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​»៕