ក្លឹប Liverpool បានចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសកំហុសរបស់ VAR ចំពោះគ្រាប់បាល់ដែល Luis Diaz រកបាននៅនាទីទី ៣៣ ។
ក្រុម Liverpool លេងបាន ២៦ នាទីកីឡាករ Curtis Jones ទទួលបានកាតក្រហម ដោយអាជ្ញាកណ្តាលលោក Simon Hooper ខណះពេលដែលបានប៉ះទង្កិចជាមួយកីឡាករ Bissouma ។
ទោះបីជាមានកីឡាករត្រឹមតែ ១០ នាក់ក៏ដោយ ប៉ុន្តែ Liverpool មានឱកាសវាយបកនៅពេល Mohamed Salah បោះបាល់អោយ Diaz ហើយកីឡាករសញ្ជាតិកូឡុំប៊ីអាចសម្រេចបានគ្រាប់បាល់ ។ ជាអកុសល ទង់របស់អាជ្ញាកណ្ដាលខ្សែបន្ទាត់ត្រូវបានលើកបញ្ជាក់ថា offside ប៉ុន្តែបាល់ត្រូវបានមើលឃើញថាមិនស្ថិតក្នុងតំបន់ Offside បន្ទាប់ពីបានមើល VAR ។
ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថាកំហុសមួយបានកើតឡើង ហើយស្ថាប័នអាជ្ញាកណ្តាល PGMOL បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប្រកួតដែលបញ្ជាក់ថា កំហុសរបស់អាជ្ញាកណ្ដាលបានកើតឡើង ហើយយើងត្រូវពីនិត្យអោយបានល្អជាងនេះ។
ចំណែក Liverpool បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ជាក់ថា៖ «ក្លឹបបាល់ទាត់ Liverpool ទទួលស្គាល់ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ចំពោះការបរាជ័យរបស់ពួកគេ។ យើងដឹងថាមន្ត្រីអាជ្ញាកណ្ដាលដែលធ្វើការនៅលើទីលានទទួលបានសម្ពាធ ប៉ុន្តែសម្ពាធទាំងនេះត្រូវបានគេសន្មត់ថាត្រូវបានបន្ធូរបន្ថយ ដោយសារវត្តមាន VAR។ កំហុសតែងតែកើតមានឡើង កំហុសខ្លះអាចទទួលបាន អ្នកត្រូវតែពិនិត្យឡើងវិញ និងមានតម្លាភាពជាងនេះ»។
គួបញ្ជាក់ផងដែរ ទាំងអ្នកពិនិត្យ VAR លោក Darren England និងជំនួយការ VAR លោក Dan Cook សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ត្រូវបានផ្អាកការងារដោយ PGMOL បន្ទាប់ពីកំហុសរបស់ពួកគេ៕