ក្លឹ​ប Barcelona បញ្ជាក់​ពីរ​បួស​របស់ Raphinha

0

ក្លឹ​ប Barcelona បាន​បញ្ជាក់​ថា ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល Raphinha បាន​រង​របួស​សរសៃពួរ​ក្នុង​ជ័យជម្នះ 1-0 លើ​ក្រុម Sevilla កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​ត្រូវ​អវត្តមាន​ជា​ច្រើន​ប្រកួត​។

ជុំវិញ​បញ្ហា​របួស​នេះ អ្នកចាត់ការ Xavi បាន​និយាយ​ថា​៖ «​យើង​នឹង​ដឹង​បន្ថែម​ទៀត​អំពី​របួស​របស់ Raphinha នៅ​ថ្ងៃស្អែក​។ ខ្ញុំ​សង្ឃឹមថា​គាត់​មិន​បញ្ហា​ធ្ងន់ធ្ងរ​»​។

សេចក្តីថ្លែងការណ៍​របស់​ក្លឹ​ប Barcelona ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​សរសេរ​ថា​៖ «​ការ​ធ្វើតេស្ត​ដែល​បាន​ធ្វើ​ឡើង​លើ​កីឡាករ Raphinha បាន​បង្ហាញ​ថា​គាត់​មាន​របួស​សរសៃពួរ​នៅ​ភ្លៅ​ខាងស្តាំ​។ ហើយ​មិន​ទាន់​អាច​កំណត់​ការ​វិល​ត្រឡប់​របស់​គាត់​វិញ​ទេ​»​។

ខណៈ​ដែល Barca មិន​ទាន់​កំណត់​ពេលវេលា​សម្រាប់​ការ​ត្រលប់​មក​វិញ​របស់ Raphinha របាយការណ៍​នៅ​ក្នុង​ប្រទេស​អេ​ស្បា​ញ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​នឹង​ត្រូវ​អវត្តមាន​ប្រហែល​មួយ​ខែ​។ រយៈពេល​នៃ​ការ​អវត្តមាន​នោះ នឹង​ធ្វើ​ឱ្យ​គាត់​ខកខាន​ការ​ប្រកួត​ទល់​នឹង Porto និង Shakhtar Donetsk សម្រាប់​ការ​ប្រកួតប្រជែង Champion League​។

ដូច្នេះ​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​អាច​វិល​ត្រលប់​មក​វិញ​នៅ​ក្នុង​ការ​ប្រកួត El Clasico នៅ​ចុងខែ​នេះ​៕