Home ព័ត៌មានកីឡា Varane ឆ្លើយតបទៅនឹងសំនួរ ដែលថាក្លឹប Man Utd មានសមត្ថភាពប្រកួតប្រជែង Champions League ឫអត់?

Varane ឆ្លើយតបទៅនឹងសំនួរ ដែលថាក្លឹប Man Utd មានសមត្ថភាពប្រកួតប្រជែង Champions League ឫអត់?

0

បរទេស៖ ក្លឹប United នឹងត្រូវបើកទ្វាកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ក្លឹប Galatasaray នៅយប់ថ្ងៃអង្គារ៍។ ការទទួលជ័យជំនះ គឺជាសារសំខាន់ណាស់សម្រាប់ក្រុមលោក Erik ten Hag ក្រោយក្រុមបានចាញ់ទៅលើក្លឹប Bayern Munich កាលពីប្រកួតបើកឆាកពូល A។

ក្នុងនោះសន្និសិទ្ធសារព័ត៌មាន នៅពេលដែលចោទសួរតើក្លឹប Man Utd មានសមត្ថភាពអាចប្រកួតប្រជែងនៅតំបន់អឺរ៉ុប ឫយ៉ាងណា? កីឡាករ Varane បានឆ្លើយថា “បាទខ្ញុំគិតថា សមត្ថិភាពគឺមាននៅក្រុម។ ការប្រកួតប្រជែងគឺវាពិបាក ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតទាំងអស់ ប៉ុន្តែយើងមានក្រុមប្រកបដោយគុណភាពនៃការតាំងចិត្ត។ ពួលយើងត្រូវធ្វើអោយមានការអភិវឌ្ឍន៍។ វាមិនមែនជាការចាប់ផ្តើមរដូវកាល ដែលពួកយើងរំពឹងទុកនោះទេ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាពួកយើងមានសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយក្រុមល្អបំផុតនៅក្នុងពិភពលោក”៕

Previous articleRaul បដិសេធនៅតំណែងគ្រូបង្វឹករបស់ក្លឹបនៅអាឡឺម៉ង់មួយនេះ
Next articleក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ CDC អនុម័តគម្រោងវិនិយោគចំនួន២៦ ដែលអាចបង្កើតការងារបានជិត៣ម៉ឺនកន្លែង