Raul បដិសេធនៅតំណែងគ្រូបង្វឹករបស់ក្លឹបនៅអាឡឺម៉ង់មួយនេះ

0

បរទេស៖ លោក Thomas Reis ដែលត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លឹប Schalke។ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ Sport1 បានអោយដឹងថាក្លឹប Schalke បានផ្តល់នៅសំណើរតំណែងគ្រូបង្វឹកនេះទៅអោយលោក Raul ប៉ុន្តែត្រូវបានអតីតតារាឆ្នើមបាល់ទាត់រូបនេះធ្វើការបដិសេធ។

គួរបញ្ជាក់ថា Raul បានចុះហត្ថលេខាផ្ទេរមកលេងអោយ Schalke ពីក្លឹប Real Madrid កាលពីឆ្នាំ២០១០ ដោយគ្មានតម្លៃខ្លួន។ ហើយគាត់បានបង្ហាញខ្លួន ៩៧ដង និងស៊ុតបញ្ចូលទីបាន ៤០គ្រាប់៕

Raul