កីឡាករម្នាក់នេះ ផ្តល់គំនិតអោយលុបចោលបច្ចេកវិទ្យា VAR

0

បរទេស៖ ការច្របូកច្របល់មួយបានកើតឡើងនៅក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍ ដោយសារតែការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងកំឡុងពេលក្លឹប Liverpool បានប្រកួតចាញ់ក្លឹប Tottenham Hotspur ក្នុងលទ្ធផល ២ទល់នឹង១។ កីឡាករ Pulisic បានបញ្ជាក់ប្រសិនជាបច្ចេកវិទ្យាមិនអាចធ្វើអោយមានការសម្រេចចិត្តដល់ត្រឹមត្រូវ ១០០ភាគរយនោះទេ ពួកគេគួរតែលុបបំបាត់វា។

ក្នុងនោះ Pulisic បាននិយាយ “លុបវាចោលទៅស្រុកទៅ។ ខ្ញុំ មិនមានបញ្ហានោះទេ សម្រាប់បច្ចេកវិទ្យា Goal Line Technology ដោយខ្ញុំគិតថាវាល្អសម្រាប់គំនិតខ្ញុំ ប៉ុន្តែក្រៅពីនេះ ខ្ញុំគិតថាសម្រាប់របស់ខ្លះ វាប្រើទៅល្អ ហើយរបស់ខ្លះវាប្រើទៅមិនល្អ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រទាំងអស់ ខ្ញុំ​គ្រាន់​តែ​គិត​ថា​យើង​ល្អ​ជាង​បើ​គ្មាន​វា”៕

Pulisic Milan 2023