Alonso ឆ្លើយតបជុំវិញព័ត៌មានទៅដឹកនាំ Real Madrid ជំនួសលោក Carlo Ancelotti

0

បរទេស៖ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលបច្ចុប្បន្នបានដឹកនាំក្លឹប Bayer Leverkusen នៅលីគអាឡឺម៉ង់តាំងពីខែតុលា ឆ្នាំ២០២២មក ស្រាប់តែមានព័ត៌មានលេចលឺពីការទៅជំនួសកន្លែងរបស់លោក Carlo Ancelotti នៅ Real Madrid ដែលនឹងផុតកុងត្រានៅឆ្នាំ២០២៤ខាងមុខ។

នៅពេលនេះ Alonso បានធ្វើការឆ្លើយតបទៅនឹងព័ត៌មានទាំងនោះ ដោយកុំអោយមានការប៉ាន់ស្មានលឿនពេក ខណៈលោកមិនទាន់មានការចរចាណាមួយនឹងជាមួយនឹងក្លឹបមានមូលហេតុនៅអេស្ប៉ាញនោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាលោក Alonso បានបញ្ជាក់ថា “វាលឿនពេកក្នុងការនិយាយអំពីរឿងនេះ។ ឥលូវនេះ គឺវាទើបតែខែកញ្ញាប៉ុណ្ណោះ ដូច្នេះវាមិនមែនជាបញ្ហាសម្រាប់ការពិភាក្សាគ្នានោះទេ។ ទាំងកីឡាករ និងខ្ញុំ គឺដឹងអំពីការងារបាល់ទាត់ ដែលវាមិនមែនជាបញ្ហាសម្រាប់នរណាម្នាក់នោះទេ ហើយពួកយើងមិនបាននិយាយអំពីរឿងនេះទេ”។

គួរបញ្ជាក់ Alonso បានបង្ហាញនៅការដឹកនាំយ៉ាងល្អ សម្រាប់ក្លឹប Leverkusen។ ក្លឹបមានភាគរយៈឈ្នះលើស ៥០ភាគរយៈ ក្រោយគាត់មកដឹកនាំកាលពីខែតុលា ឆ្នាំ២០២២៕