បរទេស៖ ក្រោយក្លឹប Barcelona បានយកឈ្នះក្លឹប Sevilla ក្នុងលទ្ធផល ១ទល់នឹង០ ដោយសារការស៊ុតបញ្ចូលទីខ្លួនឯងពីសំណាក់កីឡាករ Sergio Ramos ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនអោយ Sevilla។ ទោះបីជាទទួលបានជ័យជំនះមែនពិត ប៉ុន្តែខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល គឺកីឡាករ Raphinha ត្រូវបានប្តូរចេញនៅនាទី ៣៧ ដោយសារបញ្ហារបួស។

ក្នុងនោះបើយោងតាមការបង្ហោះនៅក្នុង Twitter របស់ក្លឹប បានអោយដឹងថា “បន្ទាប់ពីធ្វើតេស្តរួចរាល់ កីឡាករ Raphinha មានបញ្ហារបួសសរសៃពួរខាងស្តាំ។ គាត់ត្រូវសម្រាប់ព្យាបាលរបួសរហូតបាលធូរស្រាល”៕