ក្រោយចាប់ផ្តើមរដូវកាលដ៏ពិបាកជាមួយ Roma!! ស្រាប់តែ Jose Mourinho រំលឹកដ៏រឿងមួយនេះភ្លាម

0

បរទេស៖ ក្លឹប AS Roma បានចាប់ផ្តើមនៅរដូវកាលដ៏ពិបាក ដោយទើបតែរកបានចំនួន ៥ពិន្ទុប៉ុណ្ណោះ ពីការលេងដល់ទៅ ៦ប្រកួត។ ហើយវាជាការលំបាកមួយសម្រាប់លោក Jose Mourinho ដែលត្រូវបានគេចោទសួរអំពីអនាគតគាត់នៅក្លឹប Roma។

ក្នុងនោះលោក Jose Mourinho បានឆ្លើយថា “តើខ្ញុំអាចបន្តកុងត្រាថ្មីឥឡូវនេះបានទេ? ខ្ញុំមិនអាចឆ្លើយបានទេ។ កាលពី ៣ខែមុន ក៏មានរឿងជាច្រើនទាក់ទងនឹងអនាគតរបស់ខ្ញុំ ដែលអាចធ្វើការចាកចេញបាន ប៉ុន្តែខ្ញុំបានប្រាប់ទៅកាន់កីឡាករទាំងអស់ថាខ្ញុំនឹងនៅបន្តទៀត”។

Mourinho Roma

គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុនលោក Jose Mourinho បានទទួលនៅសំណើរចំនួន ២ពីក្លឹប Al-Hilal និង Al-Ahli នៅខាង Saudi Pro League ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើការបដិសេធ អោយបន្តស្នាក់នៅជាមួយនឹង Roma។ បើទោះបីជាសំណើរនេះ មានតម្លៃប្រមាណ ៦០លានអឺរ៉ូ សម្រាប់រយៈពេល ២រដូវកាលក៏ដោយ៕