បរទេស៖ លោក Guardiola ត្រូវបានទទួលកាតលឿនអំឡុងពេល Man City ប្រកួតចាញ់ Newcastle ក្នុងលទ្ធផល ១ទល់នឹង០ ក្នុងពានរង្វាន់ Carabao Cup កាលពីពាក់កណ្តាលសប្តាហ៍។ ហើយវាជាកាតលឿងលើកទី៣ សម្រាប់គាត់នៅក្នុងរដូវកាលនេះ ដែលធ្វើអោយគាត់ត្រូវហាមប្រាណមិនអោយដឹកនាំក្រុមមួយប្រកួត។
ក្នុងនោះកាលពីរដូវកាលមុន ការហាមប្រាមមួយប្រកួតសម្រាប់គ្រូបង្វឹក និងបុគ្គលិកគ្រូបង្វឹក ត្រូវបានធ្វើឡើងក្រោយទទួលបានកាតលឿន ៤ដង ប៉ុន្តែសម្រាប់រដូវកាលនេះច្បាប់ត្រូវបានប្តូរមកដោយត្រូវហាមប្រាមមួយប្រកួត ប្រសិនជាទទួលបានកាតលឿន ៣ដង។
គួរបញ្ជាក់ថា នេះជាមូលហេតុ ដែលធ្វើអោយលោក Pep មិនអាចដឹកនាំក្រុមក្នុងការប្រកួតជាមួយនឹង Wolves នៅក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ៕
.jpg?format=pjpg&auto=webp&width=3840&quality=60)