ខ្សែការពារ Lisandro Martinez របស់ក្រុម Manchester United ត្រូវបានគេរំពឹងថានឹងអវត្តមានពី 2 ទៅ 3 ខែដោយសាររបួសជើង។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានខកខានចុងបញ្ចប់នៃរដូវកាលមុន បន្ទាប់ពីមានបញ្ហារបួសកាលពីខែមេសា។
គាត់ក៏បានត្រលប់មកចូលរួមវិញនៅដើមរដូវកាលនេះ ប៉ុន្តែ Man United និយាយថាគាត់នឹងត្រូវអវត្តមានម្តងទៀត ដោយសារតែរបួសចាស់របស់គាត់ បានកើតឡើងវិញ ហើយវាកាន់តែធ្ងន់ធ្ងរ។
ក្លឹបបាននិយាយថា Martinez បានជួបប្រទះបញ្ហានៅក្នុងការប្រកួត Premier League របស់យើងជាមួយនឹងក្រុម Arsenal កាលពីដើមខែនេះ។ ពួកគេបានបន្ថែមថា ឥឡូវនេះវាត្រូវបានគេកំណត់ថាគាត់ត្រូវការរយៈពេលប្រមាណ ២ទៅ ៣ខែ សម្រាប់ការជាសះស្បើយ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ អ្នកចាត់ការ Erik ten Hag បាននិយាយថា វាពិតជាសោកស្ដាយណាស់សម្រាប់គាត់ និងក្រុម។ វាពិតជាពិបាកខ្លាំងណាស់ព្រោះយើងគ្មានជម្រើស យើងបានដាក់គាត់លេងទាំងរបួសរបស់គាត់មិនទាន់បានជា 100%៕