កីឡាករ Arsenal ៥ រូប​កំពុង​ជួប​បញ្ហា​របួស

0

ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា​កីឡាករ Bukayo Saka, William Saliba និង Declan Rice នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​ទល់​នឹង Bournemouth ។ លោក Mikel Arteta បាន​បង្ហាញ​ថា​កីឡាករ 6 នាក់​មិន​អាច​ហ្វឹកហាត់​បាន​ក្នុង​ស​ប្តា​ហ៍​នេះ ដោយសារ​បញ្ហា​របួស​ផ្សេង​ៗ​។

Gabriel Martinelli បាន​ខកខាន​ការ​ប្រកួត​បី​លើក​ចុង​ក្រោយ​ជាមួយនឹង Declan Rice ដែល​រង​របួស​នៅ​ពាក់កណ្តាល​តង់ អំឡុង​ពេល​ប្រកួត​ស្មើ 2-2 កាលពី​ថ្ងៃអាទិត្យ​ជាមួយ Tottenham ។ Bukayo Saka ក៏​បាន​រង​របួស នៅ​ក្នុង​ការ​ប្រកួត North London Derby ហើយ Leandro Trossard ក៏​បាន​ខកខាន​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ Arteta បាន​បង្ហាញ​ថា Saliba និង Fabio Vieira ក៏​មាន​បញ្ហា​របួស​បន្តិចបន្តួច​ផង​ដែរ​។

Arteta បាន​និយាយ​ថា​៖ «Declan ,Saka ,Saliba ,Martinelli ,Vieira មិន​ទាន់​បាន​ហ្វឹកហាត់​នៅឡើយ​ទេ ខ្ញុំ​គិត​ថា​វា​ជា​ពេល​ដែល​ពិបាក​ពំ​ផុត​សម្រាប់​ពួក​យើង​។ យើង​កំពុង​រង​ចាំ​ការ​វាយតម្លៃ​ម្ដងទៀត ពេល​ទទួល​បាន​លទ្ធផល យើង​នឹង​ដឹង​ថា​កីឡាករ​ណាខ្លះ អាច​បង្ហាញខ្លួន​នៅ​ប្រកួត​ជាមួយ Bournemouth»​។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បានជា​វិបត្តិ​របួស​របស់ Arsenal កើនឡើង​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ Arteta បាន​និយាយ​ថា​៖ «​វា​មាន​ហេតុផល​ផ្សេង​គ្នា​។ ខ្លះ​កើតឡើង​ក្នុង​ការ​ហ្វឹកហាត់ ខ្លះ​មាន​បញ្ហា​សាច់ដុំ​»៕