បរទេស៖ ក្លឹប Manchester United កាន់តែជួបនៅបញ្ហានៅក្នុងតំបន់ការពាររបស់ខ្លួន ក្រោយកីឡាករ Lisandro Martinez និង Sergio Reguilon បានជួបនៅបញ្ហារបួសជាបន្តបន្ទាប់។

តាមរយៈការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man Utd កំពុងសម្លឹងរកមើលការផ្ទេរនៅខ្សែការពារមកបន្ថែមទៀត ដោយក្នុងនោះមាន Todibo ដែលកំពុងលេងនៅក្លឹប Nice នៅលីគរបស់បារាំង និង Edmond Tapsoba ដែលលេងនៅក្លឹប Bayern Leverkusen របស់លីគអាឡឺម៉ង់៕
