ប្រធានក្លឹប Bayern បញ្ជាក់នៅមូលហេតុ ដែលក្លឹបមិនទិញយក Declan Rice

0

បរទេស៖ លោក Thomas Tuchel ត្រូវការនៅកីឡាករថ្មីនៅក្នុងតំបន់បម្រើ ហើយគាត់ចង់បានខ្សែបម្រើសញ្ជាតិអង់គ្លេស ដើម្បីមកពង្រឹងនៅតំបន់បន្ថែមទៀត។ ទោះបីជាយ៉ាងណាខាងក្លឹប West Ham នៅតែប្រកាន់ជំហរមិនអោយខ្សែបម្រើរូបនេះចាកចេញនៅក្នុងតម្លៃទាបជាង ១០០លានផោន ដែលធ្វើអោយក្លឹប Bayern សម្លឹងរកមើលនៅជម្រើសថ្មី។

ក្នុងនោះលោក Herbert Rainer ប្រធានក្លឹប Bayern Munich បានលើកឡើងថា “ជាមួយនឹងការផ្ទេរ Declan Rice គឺផ្នែកហិរញ្ញវត្ថុយើងអាចធ្វើទៅបាន ប៉ុន្តែយើងបានផ្តល់អទិភាពទៅកាន់ជម្រើសផ្សេងទៀត។ នោះហើយជាមូលហេតុ ដែលយើងត្រូវធ្វើការសម្រេចចិត្តសម្រាប់ក្លឹប”។

គួរបញ្ជាក់ថា Rice បានទៅចូលរួមជាមួយនឹងក្លឹប Arsenal ក្នុងតម្លៃ ១០៥លានផោន ហើយបានក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុត សម្រាប់ក្លឹប Arsenal ដែលបានចុះហត្ថលេខា៕