ក្លឹប Inter Miami អាចនឹងធ្វើការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid នេះបើយោងតាមកាសែតដែលមានមូលដ្ឋាននៅប្រទេសក្រូអាត the Dubrovnik Times ។
សហម្ចាស់ក្លឹប David Beckham ត្រូវបានគេរាយការណ៍ថា បានទាក់ទងទៅកាន់កីឡាករសញ្ជាតិក្រូអាត ហើយសង្ឃឹមថាគាត់នឹងយល់ព្រមចូលរួមជាមួយ Lionel Messi ។
គួបញ្ជាក់ផងដែរ Modric បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីកាលពីខែមិថុនា ដែលធានាគាត់នៅ Santiago Bernabeu រហូតដល់រដូវក្តៅក្រោយ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមដំបូងក្នុង LaLiga ក្នុងរដូវកាលនេះ ចំពេលមានការប្រកួតប្រជែងដ៏លំបាក សម្រាប់តួនាទីកណ្តាលនៅលើទីលាន វាត្រូវបានគេនិយាយថាអ្នកចាត់ការ Carlo Ancelotti អាចសុខចិត្តចែកផ្លូវជាមួយកីឡាករវ័យ 38 ឆ្នាំក្នុងខែមករា ប្រសិនបើគាត់ទទួលបានការផ្តល់ជូនពីខាង MLS៕