Erik ten Hag បកស្រាយ​ពី​ការ​មិន​ដាក់ Alejandro Garnacho ក្នុង​ការ​ប្រកួត​នឹង​ក្រុម Burnley

0

គ្រូបង្វឹក Menchester United លោក Erik ten Hag បាន​សារភាព​ថា វា​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ប្រើ Alejandro Garnacho ក្នុង​ការ​ប្រកួត​នឹង​ក្រុម Burnley អំឡុង​ពេល​ការ​ទទួល​ជ័យជម្នះ 1-0 កាលពី​យប់មិញ​នៅ​កីឡដ្ឋាន Turf Moor ។

ក្រុម​បិសាច​ក្រហម​បាន​យកឈ្នះ​លើ​ក្រុម Burnley ដើម្បី​បញ្ចប់​ការ​បរាជ័យ​បួន​ដង​ជាប់​ៗ​គ្នា​ក្នុង​ការ​ប្រកួត​ទាំងអស់ ហើយ​ជា​លទ្ធផល​បាន​បន្ធូរបន្ថយ​សម្ពាធ​របស់​ពួក​គេ​ផង​ដែរ ។

នៅ​ពាក់កណ្ដាល​តង់​ទី ២ អ្នកគាំទ្រ Man United បាន​ចាប់ផ្តើម​ហៅ​ឈ្មោះ​របស់ Garnacho​។ ជំនួស​មក​វិញ Ten Hag បាន​ដាក់ Sofyan Amrabat ចូល​លេង​ក្នុង​តង់​ទី​២ ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​គាត់​សម្រាប់​ក្រុម​បិសាច​ក្រហម ។

ដោយ​ពន្យល់​ពី​ការ​សម្រេចចិត្ត​ក្នុង​ការ​មិន​ដាក់ Garnacho លោក Ten Hag បាន​និយាយ​ថា​៖ «Garnacho បាន​ប្រកួត​ជាមួយ Munich ហើយ​ខ្ញុំ​គិត​ថា​ក្រុម​របស់​យើង​កំពុង​លេង​បាន​យ៉ាង​ល្អ​។ ដូច្នេះ​ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ​ទេ ព្រោះ​យើង​ត្រូវ​ស្វែងរក​ពិន្ទុ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ​»​។

ខ្ញុំ​បានឃើញ​កីឡាករ​នៅ​តែ​មាន​សមត្ថភាព ហើយ​កម្រិត​កាយសម្បទា​ក៏​ល្អ រីឯ​ថាមពល​នៅ​តែ​មាន​ដែរ ហើយ​ខ្ញុំ​ចង់​បញ្ចប់​ត្រឹមតែ ១-០ ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ ពីព្រោះ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា Burnley មិន​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ទេ ។

«​ខ្ញុំ​មិន​ចង់​និយាយ​ថា តើ​វា​ជា​ការ​សម្រេចចិត្ត​ត្រូវ ឬ​ការ​សម្រេចចិត្ត​ខុស​នោះ​ទេ ប៉ុន្តែ​នេះ​វា​ជា​កាលៈទេសៈ​នៅ​លើ​ទីលាន​។ ហើយ​ខ្ញុំ​អោយ​ពួក​គេ​លេង​បន្ត​ទៀត ព្រោះ​ពួក​គេ​ធ្វើ​បាន​ល្អ​»៕