បរទេស៖ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងការផ្លាស់ប្តូរអាកាសចរស៊ីវិលចិន-អាស៊ាន ត្រូវបានបើកឱ្យដំណើរការជាផ្លូវការនៅក្នុងវេទិកាមួយកាលពីពេលថ្មីនេះ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលបានធ្វើឡើងនៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ីជូងរបស់ប្រទេសចិន។
លោក ប៉ាន់ យីស៊ីន អនុប្រធានប្រតិបត្តិនៃសមាគមដឹកជញ្ជូនផ្លូវអាកាសចិន (CATA) បាននិយាយថា មជ្ឈមណ្ឌលនេះមានគោលបំណងពង្រឹងការតភ្ជាប់បណ្តាញផ្លូវអាកាសរវាងប្រទេសចិន និងអាស៊ាន និងជំរុញការអភិវឌ្ឍសម្របសម្រួលតម្រង់ទិសអាកាសចរណ៍វិស័យទេសចរណ៍វប្បធម៌។
លោក ប៉ាន់ បាននិយាយបន្ថែមថា វាក៏នឹងបង្កើតវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន រៀបចំការតាំងពិព័រណ៍បច្ចេកវិទ្យាអាកាសចរណ៍ និងបរិក្ខារ ព្រមទាំងអភិវឌ្ឍមួយចំនួនសម្រាប់ការកសាងសមត្ថភាពអាកាសចរណ៍ស៊ីវិលផងដែរ។
មជ្ឈមណ្ឌលនេះត្រូវបានផ្តួចផ្តើមរួមគ្នាដោយអង្គការចំនួន១៥ ដែលរួមមានទាំងសមាគម CATA ក្រុមហ៊ុនអាកាសចរណ៍ឆាយណាសៅធើន និងអាកាសយានដ្ឋានឆាងគីសិង្ហបុរី។
ចាប់តាំងពីប្រទេសចិន និងអាស៊ានបានបង្កើតទំនាក់ទំនងកិច្ចសន្ទនាជាផ្លូវការមក បរិមាណចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំនៃអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន បានកើនឡើងពី ២៩៥.០០០០នាក់ ដល់ ២៦,៥៨លាននាក់ ដែលជាការកើនឡើងប្រហែល ៩០ដង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា