មូលហេតុ​ដែល Evan Ferguson និង Lewis Dunk ខកខាន​ការ​ប្រកួត​បើក​ឆាក Europa League របស់ Brighton

0

កីឡាករ Lewis Dunk និង Evan Ferguson បាន​ខកខាន​ការ​ប្រកួត​បើក​ឆាក Europa League របស់ Brighton ទល់​នឹង AEK Athens ដោយសារ​របួស​។

Dunk ធ្លាប់​មាន​វត្តមាន​សម្រាប់ Brighton ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​អវត្តមាន​សម្រាប់​ការ​ប្រកួត​យប់មិញ ដោយសារ​របួស​ក្រលៀន​។

ទន្ទឹម​នឹង​នេះ​ដែរ Ferguson បាន​ចាប់ផ្តើម​យុទ្ធនាការ​ដ៏​អស្ចារ្យ​ជាមួយនឹង​គ្រាប់​បាល់​ចំនួន 4 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 5 លើក ប៉ុន្តែ​មិន​បាន​បង្ហាញខ្លួន​សម្រាប់​ក្រុម Brighton លេង​ក្នុង​ការ​ប្រកួត Europa League ជា​លើក​ដំបូង​ដោយសារ​តែ​របួស​តិចតួច​។

អ្នកចាត់ការ​ក្រុម Brighton លោក Roberto De Zerbi បាន​អះអាង​ថា​ទាំង Dunk និង Ferguson នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជាមួយ Bournemouth នៅ​ថ្ងៃអាទិត្យ​។

De Zerbi បាន​និយាយ​ថា​៖ «​ជា​អកុសល​ពួក​គេ​មិន​អាច​លេង​បាន ប៉ុន្តែ​យើង​មាន​ក្រុម​ដ៏​ល្អ ហើយ​យើង​អាច​លេង​ជាមួយ​កីឡាករ​ផ្សេង​ទៀត​បាន ។ កីឡាករ​ទាំងអស់​គ្នា​មាន​លក្ខណៈ​បច្ចេកទេស​ខុស​ៗ​គ្នា គុណភាព​ខុស​ៗ​គ្នា យើង​ទទួលយក​គ្រប់​លទ្ធផល​ដែល​យើង​ទទួល​បាន​»​។

នៅ​ពេល​សួរ​ថា​តើ Dunk និង Ferguson មាន​របួស​ទេ De Zerbi បាន​និយាយ​ថា​៖ «​បាទ ពួក​គេ​មាន​របួស ប៉ុន្តែ​ពួក​គេ​នឹង​លេង​នៅ​ថ្ងៃអាទិត្យ​»​។

និយាយ​អំពី​ការ​ប្រកួត​នៅ​អឺរ៉ុប​លើក​ដំបូង​របស់ Brighton លោក De Zerbi បាន​និយាយ​ថា​៖ »​ជា​ការ​ពិត​ណាស់​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​យើង ប៉ុន្តែ​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​លេង ដើម្បី​ប្រកួតប្រជែង ហើយ​យើង​ក៏​ចង់​ទទួល​បាន​ជម្នះ​។ ពួក​យើង​មាន​ស្ទីល​លេង​តែ​មួយ​ប៉ុណ្ណោះ​។ ហើយ​ខ្ញុំ​គិត​ថា នេះ​វា​ជា​បញ្ហា​ប្រឈម​មួយ ក្នុង​ការ​បង្ហាញ​ទម្រង់​លេង​របស់​យើង ក្នុង​ការ​ប្រកួតប្រជែង​ពានរង្វាន់​អឺរ៉ុប​»៕