កីឡាករ Lionel Messi កំពុងសម្រាកព្យាបាលរបួសនៅឯ Inter Miami ដោយ Robert Taylor បានសារភាពថាគ្មាននរណាម្នាក់អាចចម្លងការលេងរបស់គាត់បានទេ ។
កំពូលតារាអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទី 11 គ្រាប់សម្រាប់ក្រុមដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា តាមរយៈការបង្ហាញខ្លួនត្រឹមតែ 12 ប្រកួតប៉ុណ្ណោះ ដែលជួយពួកគេឱ្យឈ្នះពានរង្វាន់ Leagues Cup និងជួយក្លឹបអោយឈានដល់វគ្គផ្តាច់ព្រ័ត្រ US Open Cup ។
ឥឡូវនេះ Messi នឹងត្រូវបានគេផ្តល់ពេលសម្រាក ដោយក្រុមត្រូវប្រកួតជាមួយនឹង Orlando City ដែលតម្រូវឱ្យកីឡាករផ្សេងកាន់តំណែងជាប្រធានក្រុម ។ ហើយ Taylor បានធ្វើជាប្រធានក្រុមក្នុងការប្រកួតទល់នឹង Toronto ប៉ុន្តែខ្សែបម្រើសញ្ជាតិហ្វាំងឡង់ បានសារភាពថាគាត់មិនមែនជា Messi ទេ។
Taylor បាននិយាយថា៖ «ខ្ញុំមិនដែលគិតថាខ្ញុំជាអ្នកជំនួសដំណែង Messi ទេ ព្រោះគ្មាននរណាម្នាក់អាចចម្លងការលេងរបស់គាត់បានទេ។ ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវាអោយបានល្អ»៕