លោក Joan Laporta បង្ហាញ​ភាព​វិជ្ជមាន​លើ​បញ្ហា​ហិរញ្ញវត្ថុ​របស់ Barcelona

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta បាន​បង្ហាញ​ទំនុកចិត្ត​ថា ការ​ស្ដារ​ឡើង​វិញ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លឹ​ប អាច​ដោះស្រាយ​បាន​លឿន​ជាង​ការ​រំពឹង​ទុក បន្ទាប់​ពី​ការ​គ្រប់គ្រង​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​រយៈពេល​ជាង 2 ឆ្នាំ​ចុង​ក្រោយ​នេះ ។

ការ​ចំណាយ​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​មុន រួម​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច នៃ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឲ្យ Barca ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។

ក្លឹ​ប​ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់​បន្ថយ​ការ​ចំណាយ និង​ស្វែងរក​វិធី​ផ្សេង​ៗ​ក្នុង​ការ​បង្កើន​ដើមទុន​ថ្មី ដើម្បី​ឱ្យ​ពួក​គេ​បន្ត​ចុះ​ឈ្មោះ​កីឡាករ និង​កិច្ចសន្យា​ថ្មី​ស្រប​តាម​ច្បាប់​នៃ​ការ​ចំណាយ​របស់ La Liga ។

ឥឡូវនេះ បំណុល​នៅ​តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ប្រហែល 1.3 ពាន់​លាន​អឺ​រ៉ូ​ក្នុង​ខែមិថុនា ខណៈ​ពេល​ដែល​គម្រោង Espai Barca ដែល​រួម​បញ្ចូល​ការ​អភិវឌ្ឍន៍​ឡើង​វិញ​នៃ​កីឡដ្ឋាន Camp Nou ដែល​បណ្តាល​ឱ្យ​មាន​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​កើនឡើង​ចំនួន 1.4 ពាន់​លាន​អឺ​រ៉ូ​ដែល​នឹង​ចាប់ផ្តើម​ទូទាត់​នៅ​ពេល​ដែល​កីឡដ្ឋាន​ថ្មី​ត្រូវ​បាន​បើក​ឡើង ហើយ​ពួក​គេ​មាន​រយៈពេល​បង់​ចំនួន 24 ឆ្នាំ ។

ប៉ុន្តែ​សរុប​មក Laporta ហាក់ដូចជា​មាន​ទំនុកចិត្ត​ថា​បញ្ហា​ហិរញ្ញវត្ថុ​របស់ Barca នឹង​មិន​មាន​រយៈពេល​យូរ​ទៀត​ទេ ។

គាត់​បាន​និយាយ​តាម​រយៈ Marca ថា​៖ «​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​។ យើង​ទាំងអស់​គ្នា​គិត​ថា​យើង​មាន​ក្រុម​ដ៏​ល្អ​នៅ​ឆ្នាំ​នេះ​។ អបអរសាទរ​អ្នក​គ្រប់​គ្នា​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​ក្រុម​។ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​អាច​ចុះ​ឈ្មោះ​កីឡាករ​ល្អ​បាន​។ យើង​គិត​ថា​វា​សម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​យើង​បាន​ធ្វើ​។ ដោយសារ​យើង​មាន​ទំនុកចិត្ត​ច្រើន​លើ​ការ​គ្រប់គ្រង​ដែល​យើង​កំពុង​ធ្វើ ហើយ​ក្លឹ​ប​នឹង​ងើបឡើង​វិញ​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​»៕