កីឡាករ​ម្នាក់​របស់ Spurs បាន​រង​របួស ACL

0

តារា​ឆ្នើម​របស់ Tottenham កីឡាករ Ivan Perisic បាន​រង​របួស ACL ចំ​ពេល​ត្រូវ​ប្រកួត North London Derby ទល់​នឹង Arsenal នៅ​ថ្ងៃអាទិត្យ​។ កីឡាករ​សញ្ជាតិ​ក្រូ​អាត​វ័យ 34 ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ទាំង 5 របស់ Spurs ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។

Tottenham បាន​បង្ហោះ​នៅ​លើ Twitter ថា​៖ «​យើង​អាច​បញ្ជាក់​បាន​ថា Ivan Perisic បាន​រង​របួស ACL នៅ​ជង្គង់​ខាងស្តាំ​របស់​គាត់​។ កីឡាករ​ជម្រើសជាតិ​ក្រូ​អាត​នឹង​ត្រូវ​ទទួល​ការ​វះកាត់​។ សូម​ជូនពរ Ivan ជា​សះស្បើយ​ឆាប់​ៗ​នេះ​»​។

ការ​ប្រកួត North London Derby នឹង​ត្រូវ​ប្រព្រឹត្តិ​នៅ​កីឡដ្ឋាន Emirates វា​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ ជាមួយនឹង​ក្រុម​ទាំង​ពីរ​ដែល​មិន​ដែល​ចាញ់​ក្រោយ​ពី​ការ​ប្រកួត​បើក​ឆាក​ចំនួន 5 ប្រកួត​ក្នុង Premier League​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ក្រុម Tottenham កំពុង​ឈរ​ពីលើ​ក្រុម Arsenal ក្នុង​តារាង​ដោយសារ​តែ​ភាព​ខុស​គ្នា​នៃ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​ពួក​គេ​៕