អ្នកចាំទី Andre Onana របស់ក្រុម Manchester United បាននិយាយថា គាត់បានធ្វើឱ្យក្រុមមានការធ្លាក់ចុះ ហើយថាពួកគេបរាជ័យក្នុងការប្រកួតទល់នឹង Bayern Munich ដោយសារតែគាត់ ។
នៅពេលបញ្ចប់ការប្រកួត Onana បានប្រាប់ TNT Sports ថា៖ «នេះគឺជាជីវិតរបស់អ្នកចាំទី ។ វាពិបាកណាស់ ក្នុងការចាប់ផ្ដើម ។ បន្ទាប់ពីខ្ញុំបានបង្កើតកំហុស ខ្ញុំបានបាត់បង់អារម្មណ៍គ្រប់គ្រងការប្រកួត។ វាជាស្ថានភាពលំបាកសម្រាប់យើង ជាពិសេសសម្រាប់ខ្ញុំ ព្រោះខ្ញុំជាអ្នកដែលធ្វើឲ្យក្រុមមានការធ្លាក់ចុះ»។
«ការស៊ុតដំបូងរបស់ពួកគេខ្ញុំបានបង្កកំហុស ។ វាគឺជាការប្រកួតសំខាន់ ហើយក្រុមបានធ្លាក់ចុះដោយសារតែកំហុសនោះ។ យើងមិនឈ្នះថ្ងៃនេះ គឺដោយសារតែខ្ញុំ ។ ខ្ញុំត្រូវតែរៀនពីវា ហើយត្រូវតែរឹងមាំ។ ខ្ញុំមានរឿងជាច្រើនដែលត្រូវបញ្ជាក់។ ការចាប់ផ្តើមរបស់ខ្ញុំនៅ Manchester មិនសូវល្អទេ មិនមែនជារបៀបដែលខ្ញុំចង់បាន។ នេះជាការប្រកួតដ៏អាក្រក់បំផុតរបស់ខ្ញុំ»៕