ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានសរសើរការលេងរបស់ Facundo Pellistri ទល់នឹង Bayern Munich ដោយលើកឡើងថា ខ្សែបម្រើស្លាបរូបនេះធ្វើបានល្អខ្លាំងណាស់ក្នុងជម្រើសដំបូង។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយ បានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League ដោយក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល 4-3 ។
ជាមួយនឹង Jadon Sancho និង Antony កំពុងតែជួបបញ្ហា ហើយ Amad Diallo នៅមិនទាន់ជាសះស្បើយពីរបួសជង្គង់ ដូច្នេះ Erik ten Hag បានផ្ដល់ឱកាសមួយនេះទៅកីឡាករវ័យក្មេង Pellistri សម្រាប់ជម្រើសដំបូង ។
Fernandes បាននិយាយថា៖ «Pellistri គឺជាកីឡាករម្នាក់ដែលសមនឹងទទួលបានឱកាសមួយនេះយូរហើយ។ គាត់គឺជាកីឡាករម្នាក់ដែលតែងតែខិតខំហ្វឹកហាត់ ហើយយើងឃើញថាគាត់បំពេញតួនាទីបានយ៉ាងល្អ ។ យើងទាំងអស់គ្នាសប្បាយចិត្តសម្រាប់សមត្ថភាពគាត់ ព្រោះគាត់ពិតជាសាកសមជាមួយការលេងក្នុងតំបន់មួយនេះ»៕