លោក Carlo Ancelotti បាន​សរសើរ​ថា​កីឡាករ​វ័យក្មេង​ម្នាក់​នេះ​! ថា​ឆ្លាត​ណាស់

0

គ្រូបង្វឹក​ក្រុម Real Madrid លោក Carlo Ancelotti បាន​សរសើរ​ពី​ភាព​វៃឆ្លាត​របស់ Jude Bellingham បន្ទាប់​ពី​ឈ្នះ​ក្រុម Union Berlin ។

កីឡាករ​ជម្រើសជាតិ​អង់គ្លេស​បាន​ស្ថិត​ក្នុង​ទីតាំង​ដ៏​ល្អ ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី 94 ជាមួយនឹង​ក្រុម​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ប្រកួត​បើក​ឆាក Champions League របស់​ពួក​គេ​កាលពី​យប់​ថ្ងៃ​ពុធ​។ នោះ​គឺជា​គ្រាប់​ទី 6 របស់​គាត់​ក្នុង 6 ប្រកួត​សម្រាប់​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​។ ឥឡូវនេះ​អ្នកចាត់ការ Ancelotti បាន​កោតសរសើរ​ចំពោះ​យុទ្ធសាស្ត្រ និង​ជំនាញ​របស់​ខ្សែបម្រើ​វ័យ 20 ឆ្នាំ​រូប​នេះ បន្ទាប់​ពី​ទទួល​ជ័យជម្នះ 1-0 នៅ​កីឡដ្ឋាន Santiago Bernabeu ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​៖ «Bellingham ជា​កីឡាករ​មានគុណ​ភាពល្អ ហើយ​វា​មើលទៅ​ដូច​ជា​គាត់​មានសំណាង​ណាស់ ប៉ុន្តែ​នោះ​គឺជា​ភាព​វៃឆ្លាត​របស់​គាត់​។ គាត់​ឆ្លាត​ជាង​កីឡាករ​ផ្សេង​ទៀត​នៅ​ពេល​វាយលុក​។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ច្រើន​នោះ​ទេ សម្រាប់​អ្វី​ដែល​គាត់​ត្រូវធ្វើ​នៅ​លើ​ទីលាន​»៕