កីឡាករ Thomas Muller បានក្លាយជាកីឡាករទី 3 ដែលបានឈ្នះ 100 ដងក្នុងក្របខ័ណ្ឌ Champions League នៅពេលដែលក្រុម Bayern Munich បានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 4-3។
Muller បានក្លាយជាកីឡាករបម្រុង ហើយគាត់ត្រូវបានប្ដូរជំនួសកីឡាករ Harry Kane នៅនាទី 87 ខណៈដែលក្រុមរបស់គាត់បានចាប់ផ្តើមយុទ្ធនាការ 2023-24 របស់ពួកគេជាមួយនឹងលទ្ធផលដ៏ល្អនៅលើទឹកដីខ្លួនឯង ។
ឥឡូវនេះ Muller បានបង្ហាញខ្លួន 143 ប្រកួតនៅក្នុងការប្រកួតឲ្យក្លឹបដ៏មានកិត្យានុភាពបំផុតរបស់អឺរ៉ុប និងបានចូលរួមក្នុងការទទួលជ័យជម្នះ 100 ប្រកួតក្នុងក្របខណ្ឌ Champion League ។ មានកីឡាករតែ ២ នាក់ដែលបាន ឈ្នះច្រើនជាង 100 ប្រកួត នោះគឺកីឡាករ Cristiano Ronaldo ដែលបានឈ្នះចំនួន 115 ប្រកួត និង Iker Casillas ដែលបានឈ្នះ 101 ប្រកួត។
ជ័យជម្នះរបស់ Bayern នៅកីឡដ្ឋាន Allianz Arena គឺជាលើកទីប្រាំមួយរបស់ពួកគេទល់នឹង Man United ក្នុងក្របខ័ណ្ឌ Champions League ហើយគ្មានក្រុមណាឈ្នះការប្រកួតច្រើនជាងនេះទល់នឹង Man United នោះទេ៕