លោក Carlo Ancelotti ថា​ក្លឹ​ប​មួយ​នេះ​អាច​ឈ្នះ UEFA Champions League

0

លោក Carlo Ancelotti បាន​និយាយ​ថា​ក្លឹ​ប Manchester City បច្ចុប្បន្ន​គឺជា​ក្រុម​ដែល​សាក​សម​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League 2023/24 ។

ក្លឹ​ប Man City បាន​ទម្លាក់​ក្រុម Real Madrid របស់​លោក Ancelotti ដោយ​លទ្ធផល​សរុប 5-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ហើយ​បាន​ឈ្នះ​ពាន​កំពូល​របស់​អឺរ៉ុប​ជា​លើក​ដំបូង​របស់​ពួក​គេ​កាលពី​រដូវ​កាល​មុន​។ ថ្វី​ត្បិត​តែ​ចាញ់ Man City យ៉ាង​អាម៉ាស់​ក៏​ដោយ ក៏​គ្រូបង្វឹក Real Madrid នៅ​តែ​សរសើរ​ក្រុម​មេឃ​ខៀវ​។

ថ្លែង​នៅ​មុន​ការ​ប្រកួត​ជាមួយ​ក្រុម Union Berlin លោក Ancelotti ត្រូវ​បាន​សួរ​ថា តើ​ក្រុម​ណា​ដែល​គាត់​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​អាច​ឈ្នះ​ឈ្នះ​ពានរង្វាន់ Champions League នៅ​រដូវ​កាល​នេះ0x017d7

លោក Ancelotti បាន​និយាយ​ថា​៖ «Man city គឺជា​ក្រុម​ដែល​ខ្ញុំ​ពេញចិត្ត ពីព្រោះ​ពួក​គេ​ជា​ក្រុម​ដែល​ឈ្នះ​វា​កាលពី​រដូវ​កាល​មុន ហើយ​ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​ច្រើន​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ក្របខ័ណ្ឌ Champions League តែងតែ​មានការ​ភ្ញាក់ផ្អើល​នៅ​ចុងបញ្ចប់​»​។

«Real Madrid គឺជា​ក្រុម​ដែល​នឹង​ត្រូវ​ប្រយុទ្ធ​រហូត​ដល់ទី​បញ្ចប់​។ យើង​ក៏​មិន​ដែល​គិត​ថា​យើង​ជា​ក្រុម​ដែល​អន់​ជាង​មេឃ​ខៀវ​ដែរ​។ ពួក​គេ​បាន​ឈ្នះ​វា​កាលពី​ឆ្នាំ​មុន ពួក​គេ​អាច​ឈ្នះ​ពានរង្វាន់ Champions League ក៏​មិន​ប្រាកដ​ថា​ពួក​គេ​ឈ្នះ​ឆ្នាំ​នេះ​ទៀត​ទេ ព្រោះ​អ្នក​ក៏​ដឹង​ពី​ក្រុម​របស់​យើង​ផង​ដែរ​»៕