Martin Odegaard និយាយ​បែប​នេះ​! អំពី Aaron Ramsdale

0

ប្រធាន​ក្រុម Arsenal កីឡាករ Martin Odegaard បាន​បញ្ជាក់​ពី Aaron Ramsdale ចំពោះ​ការ​បាត់បង់​ជម្រើស​ដំបូង​សម្រាប់​ជ័យជម្នះ 1-0 កាលពី​ថ្ងៃអាទិត្យ​លើ​ក្រុម Everton ។

កីឡាករ Ramsdale ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​លេង​ជា​កីឡាករ​បម្រុង ដោយ David Raya ចូល​ជំនួស​កន្លែង​របស់​គាត់ និង​រក្សា Clean Sheet សម្រាប់​ជម្រើស​ដំបូង​របស់​គាត់​អោយ​ក្រុម​កាំភ្លើង​ធំ បន្ទាប់​ពី​គាត់​បាន​ផ្លាស់​ប្តូរ​ពី Brentford នៅ​រដូវក្តៅ​។

អ្នកចាត់ការ Mikel Arteta បាន​ប្រាប់​កីឡាករ​របស់​គាត់​ថា នេះ​គឺជា​ឱកាស​បង្ហាញ​សមត្ថភាព​របស់​កីឡាករ​គ្រប់​រូប ដោយ​សូ​ម្បី​តែ Odegaard ក៏​មិន​រំពឹង​ថា​អ្នកចាំទី Raya ជាប់​ជា​ជម្រើស​ដំបូង​រហូត​ដែរ ។

នៅ​ពេល​សួរ​ថា​ពី​ជ​ម្រ​ស​ដំបូង​សម្រាប់​អ្នកចាំទី​ទាំង​ពីរ Odegaard បាន​ប្រាប់ football.london ថា​៖ «​ពិត​ណាស់ ការ​ប្រកួតប្រជែង​គឺជា​រឿង​ល្អ​។ នៅ​ក្នុង​ការ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ អ្នកចាត់ការ​បានឃើញ​ពី​សមត្ថភាព​របស់​ពួក​គេ ។ កីឡាករ​គ្រប់​គ្នា​ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​ហ្វឹកហាត់ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​។ វា​នឹង​ជួយ​អោយ​ក្រុម​យើង​ប្រសើរ​ឡើង​ផង​ដែរ​»​។

សម្រាប់ Ramsdale ខ្ញុំ​គិត​ថា​គាត់​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដូច​គាត់​តែងតែ​ធ្វើ​។ នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Everton គាត់​នៅ​ទីនោះ​គាំទ្រ​យើង លើកទឹកចិត្ត​យើង​។ គាត់​គឺជា​តួអង្គ​ដ៏​អស្ចារ្យ ហើយ​គាត់​បាន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​ដ៏​ល្អ​នៅ​ថ្ងៃ​នោះ​ដោយ​គាំទ្រ​ក្រុម និង​ផ្តល់​កម្លាំងចិត្ត​ដល់​ពួក​យើង​។ នៅ​ពេល​ណាមួយ​គាត់​នឹង​ក្លាយជា​ជម្រើស​ដំបូង​វិញ​មិន​ខាន ខ្ញុំ​ជឿជាក់​គាត់​៕