កីឡាករ​សំខាន់​ម្នាក់​ទៀត​របស់ Manchester City បាន​រង​របួស

0

លោក Pep Guardiola បាន​និយាយ​ថា​ក្រុម Manchester City របស់​គាត់​មាន​បញ្ហា​បន្ទាប់​ពី Bernardo Silva បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​រង​របួស​។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មាន​បញ្ហា​នៅ​មុន​ពេល​ពាក់កណ្តាល​តង់​ក្នុង​ការ​ប្រកួត ដែល​ក្រុម​របស់​គាត់​ឈ្នះ 3-1 លើ​ក្រុម Red Star Belgrade កាលពី​យប់​ថ្ងៃ​អង្គារ​។

ក្រោយ​យកឈ្នះ​លើ​ក្រុម​ជើងឯក​ស៊ែ​ប៊ី លោក Guardiola បាន​និយាយ​ថា​៖ «​ជាក់ស្តែង​សម្រាប់​ការ​ប្រកួត​បន្ទាប់ Bernardo នឹង​មិន​អាច​លេង​បាន​ទេ​។ ក្នុង​ពេល​នេះ​យើង​មាន​បញ្ហា ហើយ​យើង​ត្រូវ​តែ​គិត​អំពី​រឿង​នេះ​។ យើង​មាន​កីឡាករ​សំខាន់​ៗ​ចំនួន​ប្រាំ​នាក់​បាន​រង​របួស វា​ពិតជា​នឹង​មានការ​លំបាក​សម្រាប់​ក្រុម​»​។

មាន​តែ De Bruyne ប៉ុណ្ណោះ​ដែល​អវត្តមាន​រយៈពេល​វែង ប៉ុន្តែ​លោក Guardiola ត្រូវ​បាន​គេ​សួរ​ថា តើ​មាន​កីឡាករ​ណា​នឹង​ត្រលប់​មក​វិញ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ជាមួយ Nottingham Forest ។

Pep បាន​បន្ថែម​ថា​៖ «​សម្រាប់ Kevin និង John ត្រូវការ​ពេលវេលា​យូរ​ជាង​នេះ​បន្តិច ប៉ុន្តែ Kovacic អាច​នឹង​ត្រលប់​មក​វិញ​។ ចំពោះ Jack ប្រហែល​ជាមួយ​ស​ប្តា​ហ៍ ឬ 10 ថ្ងៃ​ទៀត​»៕