អតីតគ្រូបង្វឹកក្លឹប Bayern Munich លោក Hansi Flick ត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់កាលពីដើមខែនេះ បន្ទាប់ពីបរាជ័យក្នុងការប្រកួតមិត្តភាពក្នុងលទ្ធផល 4-1 ទល់នឹងជប៉ុន ។
ការបណ្តេញចេញភ្លាមៗ បាននាំឱ្យមានការពិភាក្សានៅប្រទេសអាឡឺម៉ង់ អំពីការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់លោក Jurgen Klopp ដោយមានការបោះឆ្នោតជាសាធារណៈ ថាគាត់ជាគ្រូបង្វឹកដែលអ្នកគាំទ្រភាគច្រើន ចង់ឃើញគាត់ទៅដឹកនាំ។ ប៉ុន្តែ Klopp បានបដិសេដសំណើរមួយនេះ ដោយបេជ្ញាចិត្តក្នុងការបន្តដឹកនាំក្រុមហង្សក្រហម Liverpool ។
ហើយក្នុងពេលនេះលោក Julian Nagelsmann ដែលជាគ្រូបង្វឹកត្រូវបានបណ្តេញចេញពីក្រុម Bayern កាលពីខែមីនាឆ្នាំនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលគាត់ត្រូវធ្វើជាគ្រូបង្វឹកអោយក្រុមជម្រើសជាតិអាឡឺម៉ង់នៅឆ្នាំក្រោយ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់លោក Klopp បាននិយាយពីការតែងតាំងអតីតគ្រូបង្វឹក Bayern ថា៖ «ខ្ញុំគិតថាការចុះហត្ថាលេខាសម្រាប់ចូលដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ងរបស់ Julian គឺជាដំណោះស្រាយដ៏ល្អមួយ ពីព្រោះគាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យ។ អាយុវាមិនសំខាន់ទេ! គាត់បានបង្ហាញឱ្យឃើញរួចហើយនៅ Bayern ថាគាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យ។ គាត់មានបទពិសោធន៍ប្រាំបីឆ្នាំជាមួយក្លឹបនៅអាឡឺម៉ងក្នុងអាជីពជាគ្រូបង្វឹក»៕