លោក Erik ten Hag ថា​មិន​ស្តាយក្រោយ​ឡើយ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​រូប​នេះ​!

0

លោក Erik ten Hag បាន​លើក​ឡើង​ថា Manchester United មិន​មានការ​សោកស្តាយ​ទេ ចំពោះ​ការ​ចុះហត្ថលេខា​លើ Rasmus Hojlund ជំនួស Harry Kane នៅ​រដូវក្តៅ​នេះ​។

ក្លឹ​ប Bayern បាន​បញ្ចប់​ការ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ 100 លាន​ផោន ដើម្បី​ចុះហត្ថលេខា​លើ Kane ពី Spurs ខណៈ​ដែល Man Utd បាន​ជ្រើសរើស​យក Hojlund ក្នុង​កិច្ចព្រមព្រៀង 72 លាន​ផោន​ពី Atalanta ។

Hojlund ត្រូវ​បាន​ក្លឹ​ប Men utd ផ្ដល់​ឱកាស​អោយ​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង ដើម្បី​ស្ដារ​នូវ​ភាពល្អ​ប្រសើ​ឡើង​វិញ​បន្ទាប់​ពី​បាន​មក​ដល់ Old Trafford ទន្ទឹម​នឹង​នោះ Kane បាន​បង្ហាញ​ភាព​ខ្លាំង​នៅ​ឯ​ក្លឹ​ប Bayern ដោយ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន 4 ប្រកួត​នៅ Bundesliga ។

ប៉ុន្តែ Ten Hag មាន​បញ្ជាក់​ថា Men United បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​។ Ten Hag បាន​ឆ្លើយ​តប​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ Man United មានការ​សោកស្ដាយ​ដែរ​ឬទេ ដែល​មិន​អាច​នាំ​យក Kane មក​កាន់​ទឹកដី Old trafford ? លោក​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​យើង​ត្រូវ​ជជែក​គ្នា​ម្តងទៀត​ពី​រឿង​នេះ​ទេ​។ យើង​សប្បាយចិត្ត​ជាមួយ Rasmus ជាក់ស្តែង​ការ​ប្រកួត​ដំបូង​របស់​គាត់ យើង​ឃើញ​ថា​គាត់​មាន​សកម្មភាព​ច្រើន​លើ​ទីលាន​។ គាត់​បាន​លេង​ទល់​ជាមួយ​ក្រុម Arsenal ឥឡូវនេះ​គាត់​បាន​ចាប់ផ្តើម​ហើយ ក្នុង​ពេល​នោះ​យើង​បាន​បញ្ចូល​គាត់​នៅ​ក្នុង​ជម្រើស​ដំបូង​របស់​ក្រុម​។ យើង​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គាត់​»៕