គ្រូបង្វឹក Xavi បានសម្រេចចិត្តថា Barcelona មិនប្រថុយនឹងដាក់ខ្សែការពារសំខាន់ Ronald Araujo សម្រាប់ការប្រកួតបើកឆាក Champions League ជាមួយ Antwerp ។ Araujo មិនបានលេងចាប់តាំងពីការប្រកួតបើករដូវកាល ដោយសារតែរបួសសាច់ដុំនៅក្នុងពេលហ្វឹកហាត់ ។
កីឡាករសញ្ជាំតិអ៊ុយរូហ្គាយ បានត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃអាទិត្យ ដោយសង្ឃឹមថាគាត់អាចត្រលប់មកទីលានវិញ សម្រាប់ការប្រកួតជាមួយ Antwerp។ Xavi បានបញ្ជាក់ថាទោះបីជាអាចទៅរួចក៏ដោយ ហានិភ័យនៅតែអាចកើតមានចំពោះគាត់ម្ដងទៀត ។
Xavi បាននិយាយទាក់ទងនឹង Araujo ថា៖ «យើងមិនអាចបង្ខំគាត់បានទេ វាអាចធ្វើអោយគាត់បញ្ហាធ្ងន់ជាងនេះ។ ទោះបីជាយ៉ាងណា កីឡាករនៅក្នុងក្រុមមានចំនួនគ្រប់គ្រាន់ អាចប្រកួតប្រជែងបាន»៕