អ្នកចាត់ការ Barcelona បង្ហាញ​ឆ​ន្ទះ​យ៉ាង​មុះ​មុត​ក្នុង​ការ​ប្រកួត Champions League

0

ក្រុម Barcelona នឹង​ត្រូវ​ប្រកួត​បើក​ឆាក Champions League ជាមួយ Antwerp នៅ​កីឡដ្ឋាន Estadi Olímpic Lluís Companys នា​វេលា​ម៉ោង ២ រំលង​អា​ត្រា​ធ​យប់​នេះ ។

ការ​ប្រកួត​ជាមួយ Antwerp គឺជា​ការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់ Barcelona បន្ទាប់​ពី​ការ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League នៅ​វគ្គ​ចែក​ពូ​ល​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ចុង​ក្រោយ​។

Xavi បាន​និយាយ​ថា​៖ «​យើង​ពិតជា​រំភើប​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​នៅ​ឆ្នាំ​នេះ​។ កីឡាករ​មានការ​លើកទឹកចិត្ត ពួក​គេ​សប្បាយចិត្ត​សម្រាប់​ការ​ចាប់ផ្ដើម​ដ៏​ល្អ​ក្នុង Laliga យើង​ត្រូវ​បន្ត​ធ្វើ​អោយ​បាន​ល្អ​បែប​នេះ​ទៀត​»​។

«​យើង​មានឱកាស​ប្រកួតប្រជែង​ពា​រង្វាន់​អឺរ៉ុប យើង​ត្រូវ​តែ​បង្ហាញ​វា ថា​យើង​អាច​ធ្វើ​បាន​។ នៅ​ប្រកួត​បន្ទាប់​យើង​មិនដឹង​ថា យើង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ប៉ុណ្ណា​ទេ ប៉ុន្តែ​ក្នុង​ពេល​នេះ​យើង​ត្រូវ​តែ​អាច​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​»៕