Scott McTominay បាន​ក្លាយជា​ជម្រើស​មួយ​របស់ Bayern

0

ខ្សែបម្រើ​សញ្ជាតិ​ស្កុ​ត​ឡេ​ន Scott Mctominay ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាកចេញ​នៅ​ពេល​ដែល Manchester United តាមដាន​កីឡាករ​វ័យក្មេង​ជនជាតិ​អ៊ី​ស្រា​អែ​ល​។

សក្តានុពល​នៃ​ការ​ដោះ​ដូរ​កីឡាករ​ទាំង​ក្នុង និង​ក្រៅ​ទឹកដី​នៅ Manchester United បាន​បន្ត​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ជាមួយនឹង Scott Mctominay ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី Old Trafford ។

យោង​តាម The Daily Mirror បាន​រាយការណ៍​ថា​ខ្សែបម្រើ​សញ្ជាតិ​ស្កុ​តឡែ​ន​វ័យ 26 ឆ្នាំ​គឺជា​ជម្រើស​ដ៏​មាន​សក្តានុពល​សម្រាប់ Bayern Munich ប្រសិនបើ​ពួក​គេ​មិន​អាច​ទាក់ទាញ Joao Palhinha ពី Fulham ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ។

យោង​តាម​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង Oscar Gloukh កំពុង​តែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ទឹកដី Old Trafford ។ Arsenal និង Liverpool ក៏​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​តាមដាន​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ 19 ឆ្នាំ​រូប​នេះ​ពី Red Bull Salzburg៕