Manchester United បានរងបរាជ័យក្រោមថ្វីជើងក្រុម Brighton នៅក្នុងទឹកដី Old Trafford កាលពីថ្ងៃសៅរ៍ទី 16 ខែកញ្ញា។ Danny Welbeck, Pascal Gross និង Joao Pedro បានស៊ុតបញ្ចូលទីឱ្យ Brighton ខណៈដែល Hannibal Mejbri រកបានមួយគ្រាប់មកវិញ ដើម្បីកាត់បន្ថយឱនភាពសម្រាប់បិសាចក្រហម។
ជាមួយនឹងការបរាជ័យនោះ Manchester United បានធ្លាក់មកឈរនៅលេខរៀងទី 13 ក្នុងតារាងលីគដោយមាន 6 ពិន្ទុពីការប្រកួតចំនួន 5 ខណៈ Brighton ឡើងមកលេខ 4 ដោយមាន 12 ពិន្ទុក្នុងចំនួនប្រកួតដូចគ្នា។
ដោយសារ Man Utd កំពុងជួបបញ្ហាមួយចំនួន ទាំងក្នុង និងក្រៅទីលាន ហើយពេលនេះកំពុងដោះស្រាយ ការបរាជ័យនេះគឺធ្វើឱ្យបិសាចក្រហមខកចិត្តយ៉ាងខ្លាំង សម្រាប់លោក Erik ten Hag មានការងារដ៏លំបាកដែលត្រូវរ៉ាប់រងនៅពេលនេះ។
ឥឡូវនេះយើងសូមលើកយកហេតុផលពីរដែល Man United ចាញ់ Brighton ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍ គឺកង្វះប្រយុទ្ធស្លាប និងខ្សែការពារ Manchester United ការពារមិនទាន់បានល្អគ្រប់គ្រាន់៕
https://www.youtube.com/watch?v=S_MLox9HGo0