ព្រះសីហនុ៖ កាលពីវេលាម៉ោងជាង១២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានរថយន្តធន់ធំមួយគ្រឿង ក្រឡាប់ដោយខ្លួនឯង នៅតាមផ្លូវស្ទឹងហាវ ម្តុំឃ្លាំងស្តុបប្រេងសូគីមិច ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ សម្រួលចរាចរណ៍ និងចាត់ចែងដោះស្រាយបន្តតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News


