ភ្នំពេញ៖ ក្រោយការប្រកួតយប់មិញរួច នឹងទទួលបានការរិះគន់ទាក់ទងនឹងការប្រកួតរបស់ ម៉ានូ សិល្បៈ ។ ពេលនេះគាត់បានចេញមុខមកធ្វើការសុំទោសហើយ ដោយបានសរសេររៀបរាប់ អមជាមួយនឹងវីដេអូផងថា៖

“ខ្ញុំសុំទោសអ្នកទាំងអស់គ្នាចំពោះអ្វីដែលបានកើតឡើងកាលពីយប់មិញ ខ្ញុំដឹងថាវាខុសហើយ មិនមែននៅក្នុងវប្បធម៌ខ្មែរទេ។ សូមពុកម៉ែបងប្អូន និងអ្នកគាំទ្រទាំងអស់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថាខ្ញុំជាមនុស្ស ហើយអាចបាត់បង់ការគ្រប់គ្រងពេលខ្លះ។ សន្យាណាថាមិនកើតឡើងម្តងទៀតទេ”៕
