Robert Lewandowski បញ្ជាក់​បែប​នេះ​ចំពោះ​ការ​ផ្ទេរ​ទៅ Saudi Pro League និង MLS

0

កីឡាករ Robert Lewandowski បាន​និយាយ​ថា​គាត់​មិន​ដែល​មានគំនិត​ចង់​ចាក​ចាក​ចេញពី Barcelona ហើយ​ទៅ​លេង​អោយ Saudi Pro League ឬ MLS ទេ​។

កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម Barcelona ពី​ក្លឹ​ប Bayern Munich ក្នុង​កិច្ចសន្យា​តម្លៃ 45 លាន​អឺ​រ៉ូ រយៈពេល 4 ឆ្នាំ​កាលពី​រដូវក្តៅ​មុន ហើយ​គាត់​បាន​ជួយ​អោយ​ក្រុម​យក្ស​នៅ​អេ​ស្បា​ញ​ឈ្នះ​ពាន Laliga ។

Lewandowski បាន​និយាយ​អំពី​អនាគត​របស់​គាត់​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ AS ដោយ​គាត់​បាន​បដិសេធ​រាល់​ការ​លើក​ឡើង ដែល​ថា​គាត់​នឹង​ពិចារណា​ផ្លាស់​ទៅ Saudi Pro League ដែល​មានការ​ចំណាយ​ប្រាក់​ច្រើន​មិនធម្មតា​លើ​កីឡាករ​នៅ​រដូវក្តៅ​នេះ ដើម្បី​បង្កើន​ប្រជាប្រិយភាព​នៃ​លី​គ និង​ប្រទេស​របស់​ពួក​គេ​។ ហើយ​ក៏​បាន​បដិសេធ​ការ​ផ្លាស់​ប្តូរ​ទៅ MLS បើ​ទោះបីជា​គាត់​ធ្លាប់​បង្ហាញ​កាលពីមុន​ថា​គាត់​ក៏​ចង់​ផ្លាស់​ទៅ​កាន់​សហរដ្ឋអាមេរិក ។

ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ដែល​គិត​អំពី​ការ​ផ្លាស់​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅ Barcelona»៕