អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថា លោកយល់ស្របនឹងការស្ទាក់ស្ទើររបស់ Gareth Southgate ក្នុងការដាក់ Phil Foden អោយលេងជាខ្សែបម្រើកណ្តាល។
ទោះបីជាមានការពេញចិត្តជាសាធារណៈសម្រាប់ Foden ក្នុងការលេងនៅខ្សែបម្រើក៏ដោយ ប៉ុន្តែលោក Southgate បានលើកឡើងថា បច្ចុប្បន្នគាត់អាចបំពេញតួនាទីបានយ៉ាងច្រើននៅលើទីលាន ហើយបានអះអាងថាការប្រើប្រាស់ Foden របស់ Guardiola ជាខ្សែបម្រើស្លាបគាត់ធ្វើបានល្អបំផុត ។
ចំពោះលោក Guardiola បានពន្យល់ពីទស្សនៈរបស់គាត់លើទីតាំងដ៏ល្អបំផុតរបស់ Foden ថាកីឡាករវ័យ 23 ឆ្នាំរូបនេះ មិនអាចធ្វើបានគ្រប់គ្រាន់ទេលើផ្នែកការពារ ដើម្បីបំពេញតួនាទីជាខ្សែបម្រើកណ្ដាល ដូច្នេះហើយទើបយើងត្រូវដាក់គាត់លេងជាខ្សែបម្រើស្លាប ។
គាត់បានបន្តថា៖ «ខ្ញុំក៏មានការគិតស្រដៀងនឹង Gareth Southgate ដែរ ។ គាត់បានដាក់កីឡាកររូបនេះតាមទម្រង់ដែលខ្ញុំដាក់អោយលេងនៅក្លឹប ។ គាត់ក៏ដឹងដែរថាខ្ញុំ Foden អាចលេងបានគ្រប់តំបន់ ។ នៅកណ្តាល ស្លាបស្តាំ ឆ្វេង ។ Phil គឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម ។ ខ្ញុំបានឃើញការប្រកួតមិត្តភាពទល់នឹងស្កុតឡែន ដែលគាត់បានចាប់ផ្តើមលេងនៅស្លាបខាងស្តាំ ហើយបន្ទាប់បានផ្លាស់ទៅខាងឆ្វេង គាត់អាចធ្វើបានដោយគ្មានបញ្ហា»។
Foden បាននិយាយកាលពីដើមសប្តាហ៍នេះ គោលដៅចម្បងរបស់គាត់ គឺគ្រាន់តែចង់ក្លាយជាកីឡាករដ៏ឆ្នើមម្នាក់ ដោយមិនគិតពីតួនាទីដែលគាត់លេងនោះទេ។ គួររំលឹកឡើងវិញដែរថា Foden មានការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដងពីការប្រកួត Premier League ចំនួន 4 លើកដំបូងរបស់គាត់នៅរដូវកាលនេះ៕