លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានគាំទ្រលើកទឹកចិត្ត Harry Maguire ដោយលើកឡើងថា ខ្សែការពារកណ្តាលមិនសមទទួលបានការរិះគន់ ចំពោះក្រមិតលេងដែលបានគាត់បង្ហាញទេ ។
Maguire បានប្រឈមមុខនឹងការរិះគន់ជាយូរមកហើយ ហើយជារឿយៗមានការបំពានពីផ្នែកធំនៃអ្នកគាំទ្ររបស់ Man United ហើយគាត់ត្រូវបានគេស្រែកហ៊ោអំឡុងពេលសម្រាកអន្តរជាតិ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទីខ្លួនឯង ក្នុងជ័យជម្នះរបស់អង់គ្លេសលើក្រុមស្កុតឡែន។
ក្រោយចប់ការប្រកួតលោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស បានលើកឡើងចំពោះការរិះគន់លើ Maguire ដែលបានសង្កត់ធ្ងន់ថា គាត់មិនអនុញ្ញាតឱ្យមានការរំលោភបំពានមកលើខ្សែការពាររូបនេះឡើយ។ ហើយម្តាយរបស់ Maguire ក៏បានចេញសេចក្តីថ្លែងការណ៍ អង្វររកក្តីមេត្តាពីអ្នកគាំទ្រ។
Ten Hag បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបាននិយាយជាច្រើនដងថា អ្នកមិនគួរមិនមានការគោរព គាត់មិនសមនឹងទទួលបានការរិះគន់ទេ គាត់គឺជាកីឡាករដ៏អស្ចារ្យ ផ្តល់នូវការទម្រង់លេងដ៏អស្ចារ្យ។ គាត់ជាកីឡាករម្នាក់មានបទពិសោធន៍ច្រើនណាស់ គាត់ត្រូវតែបំពេញតួនាទីបានយជាមួយនឹងទម្រង់លេងដ៏ល្អ»៕