លោក Mauricio Pochettino បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​កីឡាករ

0

អ្នកចាត់ការ​ក្រុម Chelsea លោក Mauricio Pochettino បាន​បញ្ជាក់​ថា Romeo Lavia បាន​រង​របួស​កជើង​ក្នុង​ការ​ហ្វឹកហាត់​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ក្លឹ​ប​កំពុង​រង់ចាំ​លទ្ធផល​ពី​វេជ្ជបណ្ឌិត​ទាក់ទង​នឹង​ស្ថានភាព​នៃ​បញ្ហា​នេះ​។

បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​តម្លៃ 58 លាន​ផោន​ពី Southampton Lavia មិន​ទាន់​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់ Chelsea ទេ ហើយ​គាត់ មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក សម្រាប់​ការ​សម្រាក​អន្តរជាតិ​នា​ពេល​ថ្មី​ៗ​នេះ ដោយ Pochettino ចង់​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ហ្វឹកហាត់​។

ជា​អកុសល Lavia បាន​សម្រាក​ពី​ការ​ហ្វឹកហាត់​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាន​រង​របួស​កជើង ដែល​ត្រូវ​បាន​រាយការណ៍​ថា​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ​នឹង​នៅ​ក្រៅ​ទីលាន​រយៈពេល 6 ស​ប្តា​ហ៍​ទៀត​។

លោក Pochettino បាន​និយាយ​នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី Lavia ថា​៖ «​យើង​ពិតជា​ខកចិត្ត​ណាស់ ព្រោះ​គាត់​ហ្វឹកហាត់​បាន​យ៉ាង​ល្អ​កាលពី​ស​ប្តា​ហ៍​មុន ក្នុង​ការ​សម្រាក​អន្តរជាតិ​។ គាត់​បាន​រមួល​កជើង ហើយ​ឥឡូវនេះ យើង​កំពុង​រង់ចាំ​លទ្ធផល​ពី​វេជ្ជបណ្ឌិត​។ យើង​សង្ឃឹមថា​វា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ ប៉ុន្តែ​ក្នុង​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គាត់​មិន​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ទេ​»​។

«​វា​ជា​ស្ថានភាព​ដ៏​សោកសៅ​មួយ ពីព្រោះ​គាត់​ស្ទើរតែ​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​នៅ​លើ​ទីលាន​ទៅ​ហើយ ។ ឥឡូវនេះ​យើង​ត្រូវ​រង់ចាំ ហើយ​សង្ឃឹមថា វា​មិនមែន​ជា​បញ្ហា​ធំ​សម្រាប់​គាត់ និង​ក្រុម​នោះ​ទេ​»​។

ដោយ​គេ​បាន​សួ​បន្ថែម​ថា តើ​ការ​ប៉ាន់​ប្រមាណ​រយៈពេល​ប្រាំមួយ​ស​ប្តា​ហ៍ ត្រឹមត្រូវ ឬ​អត់ លោក​បាន​ប្រាប់​ថា​៖ « យើង​មិនដឹង​ទេ ព្រោះ​យើង​ត្រូវការ​វាយតម្លៃ​ពី​វេជ្ជបណ្ឌិត ។ គាត់​បត់​កជើង ហើយ​ឥឡូវនេះ យើង​ក៏​កំពុង​រង​ចាំ​ការ​វាយតម្លៃ​ដូច​គ្នា​»​។

Lavia គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ Chelsea មួយ​ចំនួន ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស ហើយ Pochettino បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ទាក់ទង​នឹង​កីឡាករ​របស់​គាត់​។

ដោយ​ចាប់ផ្តើម​ជាមួយ Reece James លោក Pochettino បាន​ពន្យល់​ថា​៖ «​គាត់​ជា​សះស្បើយ​ឡើង​វិញ​ហើយ​។ ខ្ញុំ​មិនដឹង​ថា​គាត់​អាច​ចូល​ប្រកួត​ពេល​ណា ព្រោះ​យើង​វាយតម្លៃ​គាត់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គាត់​បាន​ចាប់ផ្តើម​ធ្វើ​អ្វី​ៗ​នៅ​លើ​ទីលាន​ជាមួយ​បាល់​បាន​។ ខ្ញុំ​សង្ឃឹមថា​ឆាប់​ៗ​នេះ ដូច្នេះ​គាត់​អាច​មាន​វត្ត​មាននៅ​មុន​ពេល​សម្រាក​អន្តរជាតិ​បន្ទាប់​»​។

ចំពោះ​ខ្សែការពារ​កណ្តាល Benoit Badiashile បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​ការ​វិល​ត្រលប់​មក​ចូលរួម​ជាមួយ​ការ​ប្រកួត​វិញ​ទេ ហើយ​ខ្សែប្រយុទ្ធ Armando Broja ក៏​ដូច​គ្នា​ដែរ គាត់​នឹង​ត្រលប់​មក​វិញ​ភ្លាម​ៗ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​៕