កីឡាករ Mason Greenwood ដែលទើបតែចាកចេញពី Manchester United ក្នុងលក្ខខ័ណ្ឌខ្ចីជើង ត្រូវបានគេរាយការណ៍ថាបានបំបែកកំណត់ត្រាមួយនៅឯ Getafe ។
ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីទទួលបានដំណឹងថាគាត់មិនមានអនាគតបន្តនៅ Old Trafford ។ គាត់នៅជាប់កុងត្រាជាមួយ Man United រហូតដល់ឆ្នាំ 2025 ប៉ុន្តែគាត់មិនបានលេងឱ្យក្លឹបយក្ស Premier League ចាប់តាំងពីខែមករា ឆ្នាំ 2022។
នោះគឺដោយសារការស៊ើបអង្កេតមួយ បន្ទាប់ពីការចាប់ខ្លួនគាត់ ពីបទសង្ស័យប៉ុនប៉ងរំលោភបំពាន ។ ការចោទប្រកាន់ទាំងនោះត្រូវបានលុបចោលក្នុងខែកុម្ភៈ ឆ្នាំ 2023 ដែលអនុញ្ញាតឱ្យ Greenwood ផ្តោតលើការបន្តអាជីពរបស់គាត់។
កិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលបាននាំគាត់ទៅក្លឹប Getafe របស់ La Liga ហើយបើយោងតាមកាសែត Daily Mail បានអោយដឹងថា អាវជាច្រើនទៀតដែលមានឈ្មោះ Greenwood លេខ 12 នៅខាងក្រោយលក់បានចំនួនច្រើនក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការមកដល់របស់គាត់ ហើយវាជាចំនួនច្រើនជាងកីឡាករផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ មិនតែប៉ុណ្ណោះគណនី Twitter របស់ក្លឹបក៏កើនឡើងចំនួនអ្នកតាមដានរហូតដល់ 20 ម៉ឺននាក់ ។ ជាងនេះទៅទៀត អ្នកគាំទ្រប្រហែល 4,000 នាក់បានមកមើលការបង្ហាញខ្លួនរបស់កីឡាករជម្រើសជាតិអង់គ្លេស ហើយគាត់បង្ហាញខ្លួនឱ្យជម្រើសដំបូងរបស់គាត់ទល់នឹង Osasuna នៅថ្ងៃអាទិត្យ។
Greenwood បានទទួលទានអាហារជាមួយប្រធានក្លឹប Getafe ខណៈដែល Man United ក៏បានផ្តល់អ្នកបកប្រែដល់គាត់ ដើម្បីសម្រួលសម្រាប់ការស្នាក់នៅរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ។ ដូច្នេះយើងឃើញជីវិតរបស់ Greenwood កំពុងវិលត្រលប់ទៅរកភាពល្អប្រសើវិញ៕